អាមេរិកនិងចិនអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អមួយក្នុងរយៈពេលខ្លី

(VOVWORLD) -  នាថ្ងៃទី៧ ខែមករា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានឲ្យដឹងថាប្រទេសនេះនិងចិនអាចសម្រេចបានកិច្ចព្រមព្រៀងល្អមួយដែលពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មនៅចំពោះមុខ ក្នុងពេលដែលកិច្ចព្រមព្រៀងមួយស្តីពីបញ្ហារចនា   សម្ព័ន្ធពាណិជ្ជកម្ម ហើយការអនុវត្តនឹងជួបការលំបាកច្រើនជាងផងដែរ។ 
អាមេរិកនិងចិនអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អមួយក្នុងរយៈពេលខ្លី - ảnh 1 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross

ឆ្លើយបទសម្ភាសន៍ទៅកាន់ទូរទូស្សន៍ CNBC  លោក Ross បានឲ្យដឹងថា កិច្ចចរចារនៅទីក្រុងប៉េកាំងត្រូវបានរៀបចំនៅកំរិតថ្នាក់សមស្រប ហើយនឹងជួយកំណត់ថាតើការខ្វែងគំនិតខាងពាណិជកម្មរវាងខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកទាំងពីរនេះអាចដោះស្រាយបានតាមរយៈការចរចារដែរឬទេ។ ការថ្លែងមតិខាងលើនេះបានលើកឡើងក្នុងបរិបទចិននិងអាមេរិកបានតភ្ជាប់កិច្ចចរចារក្នុងថ្ងៃដដែល សំដៅបញ្ចប់ភាពតានតឹងពាណិជ្ជកម្មដែលអូសបន្លាយអស់ រយៈពេលច្រើនខែកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ