អាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលទី ១ ជាមួយចិន

(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មាន លោកប្រធានាធិបតិ Donald Trump បានឲ្យដឹងថា កិច្ចព្រមព្រៀងដំណាក់កាលទី ១ រវាងប្រទេសទាំងពីរត្រូវបានសម្រេចរូបរាល់ ហើយកំពុងត្រូវបានបកប្រែ។

ប្រធានាធិបតិអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២៤ ខែធ្នូបានឲ្យដឹងថា លោកនិងប្រធានរដ្ឋចិនលោកស៊ីជីនពីងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលទី ១ រវាងប្រទេសទាំងពីរ។ ថ្លែងទៅកាន់សារព័ត៌មាន លោកប្រធានាធិបតិ Donald Trump បានឲ្យដឹងថា កិច្ចព្រមព្រៀងដំណាក់កាលទី ១ រវាងប្រទេសទាំងពីរត្រូវបានសម្រេចរូបរាល់ ហើយកំពុងត្រូវបានបកប្រែ។

តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer មុននេះបានជូនដំណឹងថា តំណាងរបស់ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងសប្តាហ៍ដំបូងក្នុងខែមករា។ ក្រុងប៉េកាំងបច្ចុប្បន្ននេះមិនទាន់បានបញ្ជាក់អំពីផ្នែកនិមួយៗនៃកិច្ចព្រមព្រៀងដែលបានប្រកាសដោយមន្រ្តីអាមេរិកនៅឡើយទេ។ ក្រសួងពាណិជ្ជកម្មចិនសប្តាហ៍មុនបានឲ្យដឹងថា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះនឹងត្រូវផ្សព្វផ្សាយបន្ទាប់ពីត្រូវបានចុះហត្ថលេខាជាផ្លូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ