អាមរិកនិងជប៉ុនត្រៀមរៀបចំដំណើរការកិច្ចចរចារ “២+២”

(VOVWORLD) - នាថ្ងៃទី៧ សីហា ក្រសួងការបរទេសអាមេរិកប្រកាស ថា អាមេរិក និងជប៉ុន នឹងដំណើរការកិច្ចចរចារ “២+២” រវាងរដ្ឋមន្រ្តីការពារជាតិនិងការ បរទេសនៃប្រទេសទាំង២ នាថ្ងៃទី១៧ សីហា ខាងមុខ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

(VOVworld) - នាថ្ងៃទី៧ សីហា ក្រសួងការបរទេសអាមេរិកប្រកាសថា អាមេរិក និងជប៉ុន នឹងដំណើរការកិច្ចចរចារ “២+២” រវាងរដ្ឋមន្រ្តីការពារជាតិនិងការ បរទេសនៃប្រទេសទាំង២ នាថ្ងៃទី១៧ សីហា ខាងមុខ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ តាមនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson និងរដ្ឋមន្រ្តីការពារជាតិលោក Jim Mattis នឹងជួបចរចារជាមួយសមភាគីជប៉ុន លោក Taro Kono និងលោក Itsunori Onodera។ កិច្ចចរចារនេះនឹងផ្ដោតសំខាន់ ទៅលើរបៀបសហការរវាងអាមេរិកនិងជប៉ុន សំដៅទប់ទល់នឹងបរិយាកាស សន្តិសុខតំបន់ដែលកំពុងផ្លាស់ប្ដូរ ហើយបង្កើនកិច្ចសហប្រតិបតិ្តការសន្តិសុខ ការពារជាតិ ទ្វេភាគីផងដែរ។

        នេះជាជំនួបចរចារ “២+២” លើកដំបូងរវាងអាមេរិកនិងជប៉ុន ចាប់ពីពេល ប្រធានាធិបតីអាមេរិកលោក Donald Trump ឡើងកាន់អំណាចក្រោយពីការបោះ ឆ្នោតនាខែវិច្ចិកាឆ្នាំ២០១៦ ហើយក៏ជាជំនួបដំបូងរវាងប្រទេសទាំង២តាមយន្តការ នេះចាប់ពីខែមេសាឆ្នាំ២០១៥មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ