អាមេរិកនិងជប៉ុនសហការយ៉ាងជិតស្និទ្ធអំពីបញ្ហាកូរ៉េខាងជើង

អាមេរិកនិងជប៉ុនសហការយ៉ាងជិតស្និទ្ធអំពីបញ្ហាកូរ៉េខាងជើង  - ảnh 1
អាមេរិកនិងជប៉ុនសហការយ៉ាងជិតស្និទ្ធអំពីបញ្ហាកូរ៉េខាងជើង (VNA)


(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតី
អាមេរិក លោក Donald Trump​ បានឯកភាពអំពីសារៈសំខាន់នៃកិច្ចសហការ
 យ៉ាងជិតស្និទ្ធក្នុងបញ្ហាកូរ៉េខាងជើងក្នុងកាលៈទេសៈព្យុងយ៉ាងបន្តអនុវត្ត
កម្មវិធី នុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីល។ គោលជំហរនេះត្រូវបានថ្នាក់ដឹកនាំ
ទាំងពីររូប អះអាងក្នុងការចរចារតាមទូរស័ព្ទនាថ្ងៃទី ៩ មេសា។ នាយករដ្ឋមន្ត្រី
ជប៉ុន លោក  Abe បានឲ្យដឹងថា៖ ជប៉ុនកំពុងតាមដានប្រតិកម្មរបស់ចិន
ចំពោះកាយវិការបស់ កូរ៉េខាងជើង។ អ្នកប្រមុខប្រទេសទាំងពីររូបនេះក៏បាន
ឯកភាពអំពីសារៈសំខាន់ នៃសាមគ្គីភាពនិងកិច្ចសហការជិតស្និទ្ធិរវាងជប៉ុន
អាមេរិកនិងកូរ៉េខាងត្បូងដើម្បី ទប់ទល់នឹងប្រទេសកូរ៉េខាងជើង ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ