អាមេរិកនឹងជួយឧបត្ថម្ភវៀតណាមក្នុងការទប់ទល់នឹងបំរែបំរួលអាកាសធាតុ

អាមេរិកនឹងជួយឧបត្ថម្ភវៀតណាមក្នុងការទប់ទល់នឹងបំរែបំរួលអាកាសធាតុ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម (VOV)

        Vovworld-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងនោះមានកិច្ចព្រមព្រៀងដៃគូ​
អន្តរប៉ាស៊ីហ្វិក (TPP) ជាខ្លឹមសារសំខាន់មូយក្នុងចំណោមខ្លឹមសារស្នូលក្នុង​ដំណើរ​ទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ចាប់
ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ធ្នូ។ តាមរបៀបវារៈ នាថ្ងៃទី១៦ធ្នូ រដ្ឋមន្ត្រី​ការបរទេស John
Kerry នឹងជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ​បរទេសវៀតណាម
លោក Pham Binh Minh។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏នឹង​មក​ជួបសម្ដែងការគួរសម
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាមលោក Nguyen Phu Trong ផងដែរ។

        មុននោះនាថ្ងៃទី១៥ធ្នូ​រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន​មក​
ទស្សនាស្រុក Ngoc Hien ខេត្ត Ca Mau។ នៅទីនេះ ថ្លែងមតិអំពីបញ្ហាទប់ទល់នឹង​
បំរែបំរួលអាកាសធាតុ រដ្ឋមន្ត្រី John Kerry បានឲ្យដឹងថា តាមរយៈស្ថាប័ន​អភិវឌ្ឍន៍​
អន្តរជាតិអាមេរិក (USAID) អាមេរិកសន្យាជួយឧបត្ថម្ភដោយគំរោងការ​ដោយមាន​តំលៃប្រាក់១៧លានដុល្លារអាមេរិកសំរាប់កម្មវិធីទប់ទល់នឹងបំរែបំរួល​អាកាសធាតុ
នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ