អាមេរិកនិងទួរគីឯកភាពបង្កើនស្ថិរភាពក្នុងតំបន់

(VOVWORLD) - នាថ្ងៃទី ៩ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចរចារតាមទូរស័ព្ទជាមួយសមភាគីទួរគី លោក Tayyip Erdogan ដើម្បីពិភាក្សាអំពីកិច្ចសហការស្អិតរមួតថែមទៀតជាមួយប្រទេសសម្ព័ន្ធមិត្តក្នុង អង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) សំដៅបង្កើនសន្តិសុខក្នុងតំបន់។ 
អាមេរិកនិងទួរគីឯកភាពបង្កើនស្ថិរភាពក្នុងតំបន់  - ảnh 1 អាមេរិកនិងទួរគីឯកភាពបង្កើនស្ថិរភាពក្នុងតំបន់ 

(VOVworld) – នាថ្ងៃទី ៩ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចរចារតាមទូរស័ព្ទជាមួយសមភាគីទួរគី លោក Tayyip Erdogan ដើម្បីពិភាក្សាអំពីកិច្ចសហការស្អិតរមួតថែមទៀតជាមួយប្រទេសសម្ព័ន្ធមិត្តក្នុង អង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) សំដៅបង្កើនសន្តិសុខក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពជួបធ្វើការជាមួយគ្នាក្នុងក្របខ័ណ្ឌកិច្ចប្រជុំ នៃមហាសន្និបាត អ.ស.ប. ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុង New York នាខែ កញ្ញានេះ។ ការចរចារតាមទូរស័ព្ទពោលខាងលើប្រព្រឹត្តទៅក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងវ៉ាស៊ីនតោនិងអានការ៉ាអាក្រក់ទៅៗដោយសារសេចក្តីសម្រេច របស់អាមេរិកដែលផ្តល់ប្រដាប់អាវុធសំរាប់ជន Kurd នៅស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ទួរគីពីមុនមកចាត់ទុកកំលាំងជនប្រដាប់អាវុធជាជន Kurd នេះជាមុខសញ្ញាភេរវកម្ម។ ក្រៅពីនោះ ទួរគីក៏បានស្នើឲ្យអាមេរិកធ្វើបត្យាប័នបព្វជិតទួរគីលោក Fethullah Gullen ដែលកំពុងរស់នៅនៅអាមេរិកជាអ្នកត្រូវបានអាការ៉ាចោទប្រកាន់ឈរនៅខាងក្រោយការដ្ឋប្រហារបរាជ័យនៅទួរគីនាខែកក្កដា ឆ្នាំ ២០១៦ មក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ