អាមេរិកនឹងបញ្ជូននាវាកងទ័ពជើងទឹកទៅសមុទ្រខាងកើតយ៉ាងឆាប់រហ័ស

អាមេរិកនឹងបញ្ជូននាវាកងទ័ពជើងទឹកទៅសមុទ្រខាងកើតយ៉ាងឆាប់រហ័ស - ảnh 1
អាមេរិកនឹងបញ្ជូននាវាកងទ័ពជើងទឹកទៅសមុទ្រខាងកើតយ៉ាងឆាប់រហ័ស (Image: VNA)


(VOVworld) –  តាមសេចក្តីប្រកាសរបស់អាមេរិកនាថ្ងៃទី ១៨ តុលា បានឲ្យដឹង
ថា៖ ប្រទេសនេះគ្រោងបញ្ជូននាវាចំបាំងទៅកាន់តំបន់ ១២ ម៉ាយ ជុំវិញបណ្ដា
កោះសិប្បនិម្មិតដែលចិនបានសាងសង់នៅប្រជុំកោះ Truong Sa ដោយមិនអើពើ
ដល់ការប្រឆាំងជំទាស់របស់ភាគីប្រកាសអធិបតេយ្យភាពនានា ផ្សេងៗទៀត
ដូចជាហ្វីលីពីននិងវៀតណាម។ ទង្វើនេះរបស់អាមេរិកបានអះអាង នូវគោល
ជំហរប្រឆាំងជំទាស់របស់ប្រធានាធិបតីអាមេរិក លោក Barack Obama ចំពោះ
មុខបណ្ដាសេចក្តីថ្លែងការណ៍ខាងអធិបតេយ្យភាពរបស់ចិន ព្រមទាំង អាច
បង្កើន ភាពតានតឹងរវាងប៉េកាំងនិងវ៉ាស៊ីនតោន ផងដែរ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៧ តុលា រដ្ឋមន្ត្រីការពារជាតិ
 ម៉ាឡេស៊ី លោក Hishammuddin Hussein បានថ្លែងសន្ទរៈកថានៅសម័យប្រជុំ
ពេញអង្គដំបូងនៃវេទិការ Xiangshan លើកទី ៦ នៅទីក្រុងប៉េកាំង (ចិន) ថា៖
ម៉េឡេស៊ីជឿជាក់ថាក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)
គឺជាវិធានការល្អបំផុតដើម្បីដោះស្រាយរាល់ជំលោះខាងអធិបតេយ្យភាពនៅ
សមុទ្រខាងកើត។ លោក Hishammuddin បានអំពាវនាវឲ្យភាគីទាក់ទិននានា
បង្កើនការពិគ្រោះយោបល់ដើម្បីធានាការគ្រប់គ្រងបណ្ដាខ្សែផ្លូវនាវាចរណ៍និង
 អាកាសចរណ៍បើកទូលាយក្នុងតំបន់ប្រកបដោយសមស្រប៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ