អាមេរិកនិងបណ្ដាប្រទេសអារ៉ាប់ពិភាក្សាអំពីសម្ព័ន្ធភាពប្រយុទ្ធប្រឆាំងនឹង IS


អាមេរិកនិងបណ្ដាប្រទេសអារ៉ាប់ពិភាក្សាអំពីសម្ព័ន្ធភាពប្រយុទ្ធប្រឆាំងនឹង IS - ảnh 1
អាមេរិកនិងបណ្ដាប្រទេសអារ៉ាប់ពិភាក្សាអំពីសម្ព័ន្ធភាពប្រយុទ្ធប្រឆាំងនឹង IS (Image: VNA)

(VOVworld) – នាថ្ងៃទី ១១ កញ្ញា ការសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry ជាមួយបណ្ដាថ្នាក់ដឹកនាំអារ៉ាប់បានប្រព្រឹត្តទៅនៅ Saudi Arabia សំដៅ ពិភាក្សាអំពីការបង្កើតសម្ព័ន្ធភាពអន្តរជាតិជាមួយប្រទេសអារ៉ាប់នានានិងទួរគីក្នុងការ ប្រយុទ្ធប្រឆាំងនឹងមុខសញ្ញាសង្គ្រាមសាសនាចំណុះក្រុម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅស៊ីរីនិងអ៊ីរ៉ាក់។ អ្នកការទូតគ្រប់រូបក៏បានពិភាក្សាអំពីបញ្ហាភេវរកម្ម អង្គការ ជ្រុលនិយមឈរនៅខាងក្រោយបណ្ដាមុខសញ្ញាភេវរកម្មពោលខាងលើ ក៏ដូចជា វិធានការកំទិចកំលាំងភេវរកម្មក្នុងតំបន់។ មុននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក  Kerry បានដំណើរការចរចារជាមួយសមភាគីរបស់ Saudi Arabia ព្រះអង្គម្ចាស់
Saud al-Faisal និងរដ្ឋមន្ត្រីការបរទេសរបស់ Bahrain Sheikh Khaled al-Khalifa អំពីបញ្ហា
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ