អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តសន្យាជួយឧតប្ថម្ភអាប់ហ្គានីស្ថានបន្ទាប់ពីដកកងទ័ពចេញពីប្រទេសនេះ


អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តសន្យាជួយឧតប្ថម្ភអាប់ហ្គានីស្ថានបន្ទាប់ពីដកកងទ័ពចេញពីប្រទេសនេះ - ảnh 1
អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តសន្យាជួយឧតប្ថម្ភអាប់ហ្គានីស្ថានបន្ទាប់ពីដកកងទ័ពចេញពីប្រទេសនេះ (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ ធ្នូ អាមេរិក អង់គ្លេសនិងបណ្ដាសម្ព័ន្ធមិត្តបានសន្យាជួយ ឧបត្ថម្ភរដ្ឋាភិបាលសាមគ្គីភាពរបស់ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Ashraf Ghani ក្រោយពីកងទ័ពបរទេសដកចេញពីប្រទេសនេះនាចុងឆ្នាំ ២០១៤។ ថ្លែងមតិនៅ សន្និសីទស្តីពីអាប់ហ្គានីស្ថានដែលបានប្រព្រឹត្តទៅនៅទីក្រុងឡុង អង់គ្លេស រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry បានសម្តែងការជំនឿជាក់ទៅលើបណ្ដាគោល នយោបាយដែលរដ្ឋអំណាចអាប់ហ្គានីស្ថានបានកំណត់នឹងជួយឧបត្ថម្ភប្រទេសនេះ ក្លាយទៅជាប្រទេសស្ថិរភាពនិងសម្បូររុងរឿងមួយ។ តាមរដ្ឋមន្ត្រីការបរទេសអាមេរិក
ថា៖ រដ្ឋាភិបាលរបស់លោក Ghani បានអនុវត្តវិធានការជាច្រើនសំដៅប្រយុទ្ធប្រឆាំងនឹង
អំពើពុករលួយ កែលំអរស្ថានភាពហិរញ្ញវត្ថុនិងជំរុញទំនាក់ទំនងជាមួយប្រទេសជិត
ខាងនានា។ ប៉ុន្តែ អាប់ហ្គានីស្ថាននៅប្រឈមមុខនឹងការសាកល្បងខាងសន្តិសុខ។
ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក  David Cameron បានសង្កត់ធ្ងន់ទៅលើ សារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅអាប់ហ្គានីស្ថាន។ រីឯខ្លួន វិញ ប្រធានាធាធិបតី Ashraf Ghani សង្ឃឹមថា៖ សហគមន៍អន្តរជាតិនឹងជួយឧបត្ថម្ភ  ស្តារខឿនសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រទេសនេះឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ