អាមេរិកនិងបណ្តាប្រទេសអារ៉ាប់ជម្រុញខ្លាំងការវាយប្រហាតាមជើងអាកាសទៅលើ IS

អាមេរិកនិងបណ្តាប្រទេសអារ៉ាប់ជម្រុញខ្លាំងការវាយប្រហាតាមជើងអាកាសទៅលើ IS - ảnh 1
អាមេរិកនិងបណ្តាប្រទេសអារ៉ាប់ជម្រុញខ្លាំងការ
វាយប្រហាតាមជើងអាកាសទៅលើ IS

(VOVworld)-នាយប់ថ្ងៃទី៣តុលា យន្តហោះចម្បាំងរបស់អាមេរិក Jordan អារ៉ាប៊ី
សាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម(UAE)បានដំណើរការ វាយប្រហារតាម ជើងអា
កាសសំដៅទៅលើគោលដៅរបស់ពួកឧទ្ទាម ISនៅស៊ីរី។ តាមប្រភពព័ត៌មាន
យោធាអាមេរិកឲ្យដឹងថា បណ្តាការវាយប្រហារនេះ គឺសំដៅទៅលើជន ប្រដាប់
អាវុធនិងសំភារៈសឹករបស់ ISនៅស៊ីរី។ ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សនៅ ស៊ីរី
 (SOHD) បានឲ្យដឹងថា យ៉ាងហោចណាស់មានជនប្រដាប់អាវុធ IS ចំនួន ៣៥
នាក់ត្រូវវាយកំទិច។

        នេះជាការវាយប្រហារតាមជើងអាកាសថ្មីបំផុតរបស់អាមេរិកនិងបណ្តា ប្រទេសអារ៉ាប់តម្រង់ទៅលើគោលដៅរបស់ IS។ ការវាយប្រហារនេះ បានអនុ វត្តន៍ក្នុងកាលៈទេសៈដែល​ ISទើបនឹងបានប្រកាសខ្សែ video ដែលបញ្ចាំងពីការ សម្លាប់ចំណាប់ខ្លាំងទី៤ លោក Alan Henning ។ នាយករដ្ឋមន្រ្តីអង់គ្លេស ប្រធា
នាធិបតីអាមេរិក និងប្រធានាធិបតីបារាំង បានបរិហារយ៉ាងខ្លាំងចំពោះ​ អំពើរ
នេះរបស់ IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ