អាមេរិកនឹងបន្តដាក់សម្ពាធដរាបណាស.ប.បកូរ៉េផ្លាស់ប្តូរទិសដៅ

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Gin នៅទីក្រុង វ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានព្រមានស.ប.បកូរ៉េលើ ការដែលប្រទេសនេះអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧។ 

អាមេរិកនឹងបន្តដាក់សម្ពាធដរាបណាស.ប.បកូរ៉េផ្លាស់ប្តូរទិសដៅ - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ (រូបថត៖ AP)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី ១៣ ខែមិថុនា បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធដរាបណាសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េផ្លាស់ប្តូរទិសដៅរបស់ខ្លួន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Gin នៅទីក្រុង វ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានព្រមានស.ប.បកូរ៉េលើ ការដែលប្រទេសនេះអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧។ យោងតាមរដ្ឋមន្ត្រី ការបរទេស លោក Blinken ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ ករណីណាមួយ ហើយនឹងឆ្លើយតបជាមួយនឹងការសម្របសម្រួលរបស់ដៃគូ និងសម្ព័ន្ធ មិត្ត ជាពិសេសកូរ៉េខាងត្បូង និងជប៉ុន; ព្រមទាំងសង្កត់ធ្ងន់ថា ការសាកល្បង នុយក្លេអ៊ែរគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយនឹងបង្កឲ្យមានអស្ថិរភាពធ្ងន់ធ្ងរក្នុង តំបន់។ លើសពីនេះទៅទៀត អំពើនេះនឹងរំលោភបំពានលើច្បាប់អន្តរជាតិដែលមាន ចែងនៅក្នុងសេចក្ដីសម្រេចចិត្តជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Gin បាន សង្កត់ធ្ងន់ថា ការបង្ករឿងហេតុណាមួយរបស់ស.ប.បកូរ៉េ រួមទាំងការសាកល្បង នុយក្លេអ៊ែរ នឹងត្រូវបានឆ្លើយតបតវិញដោយមធ្យោបាយឯកភាព និងតឹងតែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ