អាមេរិកនិងបារាំងកំពុងព្យាយាមរកវិធីដើម្បីស្តារទំនុកចិត្តទ្វេភាគីឡើងវិញ

(VOVWORLD) - កិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិបទដែលសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរកំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង បន្ទាប់ពីមិនចុះសម្រុងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យានាវាមុជទឹកត្រូវនរាជ័យ រវាងបារាំងនិងអូស្រ្តាលី ដែលសហរដ្ឋអាមេរិកចូលរួមខ្លះ។

អាមេរិកនិងបារាំងកំពុងព្យាយាមរកវិធីដើម្បីស្តារទំនុកចិត្តទ្វេភាគីឡើងវិញ - ảnh 1រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian (ស្តាំ) នឹងជួបពិភាក្សាជាមួយសមភាគីអាមេរិកលោក Antony Blinken  (ប្រភព៖ AP)

រដ្ឋមន្ត្រីការបរទេសបារាំងបាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក Jean-Yves Le Drian នឹងជួបពិភាក្សាជាមួយសមភាគីអាមេរិកលោក Antony Blinken នៅថ្ងៃទី ៥ ខែតុលា។ កិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិបទដែលសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរកំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង បន្ទាប់ពីមិនចុះសម្រុងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យានាវាមុជទឹកត្រូវនរាជ័យ រវាងបារាំងនិងអូស្រ្តាលី ដែលសហរដ្ឋអាមេរិកចូលរួមខ្លះ។

តាមផែនការ រដ្ឋមន្ត្រីការបរទេស Antony Blinken នឹងមានវត្តមាននៅទីក្រុងប៉ារីសចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ព្រមទាំងជួបជាមួយមន្រ្តីបារាំងដើម្បីពិភាក្សាអំពីបញ្ហា “បង្កើនថែមទៀតនាក់ទំនងសំខាន់រវាងអាមេរិកនិងបារាំង”។ តាមគម្រោង លោក Blinken និងមន្ត្រីបារាំងនឹងពិភាក្សាអំពីបញ្ហាដូចជា “សន្តិសុខនៅក្នុងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក វិបត្តិអាកាសធាតុ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ -១៩ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឆ្លងអាត្លង់ទិច ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តនិងដៃគូលើបញ្ហាប្រឈមនិងឱកាសសកល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ