អាមេរិកនិងប្រទេសផ្សេងៗទៀតព្រួយបារម្ភចំពោះសកម្មភាព​របស់ចិននៅតំបន់ខ្ពង់រាបបាតសមុទ្រ​វៀតណាម

          (VOV)_នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន
សង្កត់ ធ្ងន់ថា៖ សកម្មភាពដាក់ស្ថានីយខួង​របស់ចិន​នៅ​តំបន់ខ្ពង់រាបបាត សមុទ្រ របស់វៀតណាមបានធ្វើអោយអាមេរិកនិងប្រទេសផ្សេងៗទៀតព្រួយបារម្ភ។ នេះគឺ
ជា ការបញ្ជេញមតិជាលើកដំបូង របស់ រដ្ឋមន្ត្រី​ការបរទេសអាមេរិក អំពីការដែល ចិនបានបញ្ជូនស្ថានីយខួង​ និងនាវាការពារនានា ចូលធ្វើសកម្មភាពដោយខុសច្បាប់ នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍
មាន  មុនជំនួប​សន្ទនាយុទ្ធសាស្ត្រអាមេរិក-សិង្ហបុរី លើកទី៣ នៅទីក្រុងវ៉ាស៊ីនតោន​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសង្កត់ធ្ងន់ថា៖ 

 អាមេរិកនិងប្រទេសផ្សេងៗទៀតព្រួយបារម្ភចំពោះសកម្មភាព​របស់ចិននៅតំបន់ខ្ពង់រាបបាតសមុទ្រ​វៀតណាម - ảnh 1
លោក John Kerry (TTXVN)

          “ យើងខ្ញុំព្រួយបារម្ភជាច្រើន។ ​ប្រទេសទាំងលាយចូលរួមសកម្មភាព​​នាវា
ចរណ៍​ និង​គមនគមន៍នៅសមុទ្រខាងកើត និងសមុទ្រហ្វាទុង សុទ្ធតែព្រួយបារម្ភ
ដ៏ជ្រាលជ្រៅ​ អំពីអំពើបង្ករឿងហេតុនេះរបស់ចិន។ អាមេរិកមានគោលបំណង​ចង់ឃើញក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត ត្រូវបានកសាងឡើង ជំលោះ
នេះត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈច្បាប់សមុទ្រ អ្នកអជ្ញា​កណ្ដាល  ឬរបៀបផ្សេងៗ ប៉ុន្តែមិនមែនជាការប្រឈមមុខផ្ទាល់គ្នា ឬសកម្មភាពបង្ករឿង
ហេតុឡើយ។”

          មុននោះ ថ្នាក់ដឹកនាំរបស់រដ្ឋសភា និងរដ្ឋាភិបាលអាមេរិក សុទ្ធតែ​ឡើងសម្លេងស្ដីពីសកម្មភាពបង្ករឿងហេតុនេះរបស់ចិននៅសមុទ្រខាងកើត។ នាថ្ងៃទី១០ ឧសភា កន្លងទៅ ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភា Patrick Leahy ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា លោក Robert Menendez សមាជិកព្រឹទ្ធសភា John McCain និងសមាជិកព្រឹទ្ធ​សភាផ្សេងៗទៀត បាន ចេញ សេចក្ដីប្រកាស ដែលអះអាងថា៖​សកម្មភាព​នេះ​របស់ចិនគួរអោយព្រួយបារម្ភ។ គ្រប់មតិសុទ្ធតែដាស់តឿនព្រឹទ្ធ​សភាអាមេរិក អនុម័តទៅលើសេចក្ដីសម្រេច ចិត្តមួយដោយការអះអាងឡើង​វិញនូវការគាំទ្ររបស់​រដ្ឋាភិបាលអាមេរិក ចំពោះ
បញ្ហាសេរីភាព​ខាង​នាវាចរណ៍នៅតំបន់​អាស៊ីប៉ាស៊ីហ្វីក ក៏ដូចជាបណ្ដាដំណោះ ស្រាយការទូតក្នុងជំលោះលើសមុទ្រ​និងដែនដីនាបច្ចុប្បន្ន។

          រដ្ឋាភិបាលអង់គ្លេសបានអោយដឹងថា៖រដ្ឋាភិបាលនៃប្រទេសនេះគាំទ្រ
សេចក្ដី​ប្រកាសអំពីសភាពការណ៍តានតឹងនៅលើសមុទ្រខាងកើត នៃ Eu និងលើកយកបញ្ហានេះ​ជាមួយរដ្ឋាភិបាលចិន។ ក្នុងសេចក្ដីប្រកាសផ្សេងៗ
ទៀត នៅ​លើគេហទំព័រនៃក្រសួងការបរទេសអង់គ្លេស ​រដ្ឋលេខាធិការក្រសួង​ការបរទេសអង់គ្លេសលោក Hugo Swire បានអះអាងថា៖ ចិនដាកស្ថានីយ​ខួ
ង HAIYNOM SHIYOU 981 ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ
 ​និងតំបន់​ខ្ពង់​រាប​បាតសមុទ្ររបស់វៀតណាម បានធ្វើអោយសភាពការណ៍នៅលើសមុទ្រ កានតែ​តានតឹងឡើង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ