អាមេរិកនឹងមិនបញ្ជូនគណៈប្រតិភូទៅកាន់ជំនួបចរចារសន្តិភាពអំពីស៊ីរីនៅក្រុង Astana

អាមេរិកនឹងមិនបញ្ជូនគណៈប្រតិភូទៅកាន់ជំនួបចរចារសន្តិភាពអំពីស៊ីរីនៅក្រុង Astana - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកាហ្សាក់ ស្ថានលោក George Krol នឹងតំណាងឲ្យប្រទេសនេះចូលរួមជំនួបចរចារសន្តិភាពនៅ Astana (រូបថត៖ស្ថានទូតអាមេរិកប្រចាំនៅកាហ្សាក់ស្ថាន)

(VOVworld) - ក្រសួងការបរទេសអាមេរិកនាថ្ងៃទី២១ មករា ឲ្យដឹងថា នឹងមិន
បញ្ជូនគណៈប្រតិភូទៅចូលរួមជំនួបចរចារសន្តិភាពអំពីស្ថានភាពនៅស៊ីរីនៅរដ្ឋធានី
 Astana របស់កាហ្សាក់ស្ថាន ដោយសារការសំណូមពរបន្ទាន់ក្នុងការងារផ្ទេរប្រគល់
អំណាចនៅវ៉ាស៊ីនតោន។ប៉ុន្តែ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកាហ្សាក់ស្ថានលោក
 George Krol នឹងតំណាងឲ្យប្រទេសនេះចូលរួមជំនួបចរចារសន្តិភាព នៅ Astana
ដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខ។ក្នុងពេលនោះ អ្នកនាំពាក្យក្រសួង
ការបរទេសកាហ្សាក់ស្ថានលោក Anuar Jainakov ឲ្យដឹងថា គណៈប្រតិភូរបស់រុស្ស៊ី
 ទួរគីនិងអ៊ីរ៉ង់បានទៅកាន់ រដ្ឋធានី Astana ដើម្បីចូលរួមជំនួបចរចារអំពីបញ្ហាស៊ីរី
ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ