អាមេរិកនឹងរាំងស្កាត់ជនចំណាកស្រុកខុសច្បាប់

(VOVWORLD) - ក្រសួងសន្តិសុខផ្ទៃក្នុងប្រទេសអាមេរិក លោក Kristjen Nielsen បាន ប្រកាសថា ប្រធានាធិបតីអាមេរិក លោក Donald Trump ប្តេជ្ញាចិត្តរាំងស្កាត់ ជនចំណាកស្រុកដែលឆ្លង់ព្រំដែនខុសច្បាប់ក្នុងក្របខ័ណ្ឌជាអតិបរមារនៃសិទ្ធិអំណាច់របស់លោក។
អាមេរិកនឹងរាំងស្កាត់ជនចំណាកស្រុកខុសច្បាប់ - ảnh 1 ជនចំណាកស្រុកធ្វើដំណើរទៅកាន់ព្រំដែនប្រទេសអាមេរិក

នាថ្ងៃទី២៨ខែតុលា ថ្លែងមតិទៅកាន់ទូរទស្សន៍ Fox News  លោក Kristjen Nielsen បានឲ្យដឹងថាលោក Donald Trump នឹងដាក់ដំណើរការប្រព្រឹត្តិរាល់ សកម្មភាព និងសិទ្ធអំណាចជាអតិបរមារបស់ខ្លួនដើម្បីធានាថាមានត្រឹមតែជន ចំណាកស្រុកដែលស្របច្បាប់ថ្មីទើបបានចូលក្នុងទឹកដីរបស់ប្រទេសនេះបាន។អាមេរិកកំពុងប្រឈមមុខនឹងវិបត្តិជនចំណាកស្រុកនៅព្រំដែនប្រទេសម៉ិកស៊ិក។ គួរបញ្ជាក់ផងដែរថា លោក  Donald Trump ធ្លាប់គំរាមកំហែងបិទច្រកព្រំដែន ជាមួយប្រទេសម៉ិកស៊ិកនិងពិចារណាចំពោះការដាក់ពង្រាយកងទ័ពនៅតំបន់នេះសំដៅរាំងស្កាត់ ជនចំណាកស្រុកខុសច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ