អាមេរិកនិងរុស្ស៊ីចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីស្ថិរភាពយុទ្ធសាស្ត្រ

(VOVWORLD) - សេចក្ដីថ្លែងការណ៍នេះបានលើកច្បាស់ថា ទោះជាក្នុងពេលវេលាតានតឹងក៏ ដោយ ប៉ុន្តែអាមេរិកនិងរុស្ស៊ីអាចសម្រេចបានវឌ្ឍនភាពក្នុងគោលដៅរួមនានា សំដៅ ធានាលក្ខណៈអាចទាយទុកជាមុន ក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ ក៏ដូចជាកាត់បន្ថយ ហានិភ័យនៃជម្លោះប្រដាប់អាវុធនិងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ។ 

អាមេរិកនិងរុស្ស៊ីចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីស្ថិរភាពយុទ្ធសាស្ត្រ - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានជំនួបដោយផ្ទាល់ជាលើកដំបូង។ (រូបថត៖ Reuters)
សហរដ្ឋអាមេរិកនិងសហព័ន្ធរុស្ស៊ីបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីស្ថិរភាពយុទ្ធសាស្ត្របន្ទាប់ពីជំនួបកំពូលជាលើកដំបូងរវាងប្រធានាធិបតីអាមេរិកលោកJoe Biden និងសមភាគីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៦ ខែ មិថុនា។
សេចក្ដីថ្លែងការណ៍នេះបានលើកច្បាស់ថា ទោះជាក្នុងពេលវេលាតានតឹងក៏ ដោយ ប៉ុន្តែអាមេរិកនិងរុស្ស៊ីអាចសម្រេចបានវឌ្ឍនភាពក្នុងគោលដៅរួមនានា សំដៅ ធានាលក្ខណៈអាចទាយទុកជាមុន ក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ ក៏ដូចជាកាត់បន្ថយ ហានិភ័យនៃជម្លោះប្រដាប់អាវុធនិងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ។ បើតាម សេចក្ដីថ្លែងការណ៍រួមរវាងលោកប្រធានាធិបតីនៃប្រទេសទាំងពីរបានឲ្យដឹងថា ការ ពន្យាពេលនូវសន្ធិសញ្ញាកាត់បន្ថយអាវុធជាយុទ្ធសាស្ត្រថ្មី នៅពេលកន្លងមក គឺជា ឧទាហរណ៍សម្រាប់ការប្ដេជ្ញារបស់ប្រទេសទាំងពីរចំពោះការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ លោកប្រធានា ធិបតីទាំងពីរបានបញ្ជាក់សារជាថ្មីម្ដងទៀតពីគោលការណ៍ដែលថា គ្មានអ្នកណាយកឈ្នះក្នុងសង្គ្រាម នុយក្លេអ៊ែរ ហើយប្រការនេះមិនអាចកើតមាន ឡើយ។ អាមេរិកនិងរុស្ស៊ីបានសន្យា នឹងសហការគ្នាក្នុងកិច្ចសន្ទនាអំពីស្ថិរភាពយុទ្ធ សាស្ត្រនៅពេលខាងមុខដើម្បីស្វែងរកវិធីកសាងមូលដ្ឋានសម្រាប់ការកាត់បន្ថយ ហានិភ័យនិងគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ