អាមេរិកនិងរុស្ស៊ីឈានដល់កិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពជើងហោះហើរនៅស៊ីរី

(VOVworld)-ក្រសួងការពារជាតិអាមេរិកនិងរុស្ស៊ីនាថ្ងៃទី១៥តុលា បានប្រកាស​ថា មជ្ឈដ្ឋានយោធានៃប្រទេសទាំងពីរ បានខិតមកជិតការចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងស្តីពីសុវត្ថិភាពជើងហោះហើរសម្រាប់ទ័ពអាកាសរបស់រុស្ស៊ី និង យន្ត ហោះសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកលើលំហអាកាសរបស់ស៊ីរី។ ក្នុងសន្និសីទ ការសែតមួយនៅក្រុងវ៉ាស៊ីនតោន  អ្នកនាំពាក្យវិមានបញ្ចកោណ  Peter Cokcho
បានឲ្យដឹងថា “យើងខ្ញុំកំពុងខិតមកជិតកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ី ស្តីពី សុវត្ថិ ភាពជើងហោះហើរលើលំហអាកាសរបស់ស៊ីរី”។ មន្ត្រីរូបនេះបានឲ្យដឹងថែម ទៀត
ថា មានវឌ្ឍន៍ភាពនៅវងចរចាថ្មីបំផុតរវាងមជ្ឈដ្ឋានយោធារុស្ស៊ីនិងអាមេរិក នាថ្ងៃ
ទី១៤តុលា។ ក៏តាមអ្នកនាំពាក្យវិមានបញ្ចកោណនេះថា នាប៉ុន្មានថ្ងៃកន្លង ទៅ យន្តហោះរបស់រុស្ស៊ីនិងអាមេរិកគ្មានការប្រឈមមុខដ៏គ្រោះថ្នាក់ម្តងណា លើ
លំហអាកាសស៊ីរីនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ