អាមេរិកនិងរុស្ស៊ីពិភាគ្សាអំពីដំណើរការអនុវត្តន៍កិច្ចព្រមព្រៀងលុបបំបាត់កាំជ្រួច

អាមេរិកនិងរុស្ស៊ីពិភាគ្សាអំពីដំណើរការអនុវត្តន៍កិច្ចព្រមព្រៀងលុបបំបាត់កាំជ្រួច - ảnh 1
កាំជ្រួចប្រភេទ Tomahawk របស់អាមេរិក​ (រូបថត៖AFP/TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ វិច្ឆិកា តាមសំណើររបស់អាមេរិក
គណៈប្រតិភូរបស់អាមេរិក រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន និងអ៊ុយក្រែន បានជួប
ពិភាគ្សានៅក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកទី៣០របស់គណៈ
កម្មាធិការត្រួតពិនិត្យពិសេស (JCC) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៧
ជាពេលវេលាដែលអតីតសហភាពសូវៀតនិងអាមេរិកចុះហត្ថលេខាលើសន្ធិសញ្ញា
ស្ដីអំពីការលុបបំបាត់កាំជ្រួចរយៈចម្ងាយមធ្យមនិងខ្លី (INF)។ក្រសួងការបរទេស
អាមេរិកបានឲ្យដឹងថា នៅកិច្ចប្រជុំនេះ ភាគីនានាបានផ្ដោតការពិភាគ្សាអំពីបញ្ហា
 ទាក់ទិនដល់កាតព្វកិច្ចរបស់ខ្លួនតាម INF។កាសែត “Wall Street Journal” របស់
អាមេរិកឲ្យដឹងថា នេះជាកិច្ចប្រជុំ JCC ដំបូងក្នុងអំឡុង១៦ឆ្នាំកន្លងទៅហើយត្រូវ
បានចាត់ទុកជាឱកាសដើម្បីអាមេរិកនិងរុស្ស៊ីផ្លាស់ប្ដូរទស្សនៈទាក់ទិនដល់ការ
អនុវត្តន៍​ INF៕

ប្រតិកម្មទៅវិញ

ផ្សេងៗ