អាមេរិកនិងលោកខាងលិចបង្កើនបទដាក់ទណ្ឌកម្មថ្មីចំពោះ ស.ប.ប.ក.

(VOVworld) – នាថ្ងៃទី ១១ មិនា រដ្ឋអំណាចនៃប្រធានាធិបតីអាមេរិក លោក Barack
Obama និងសម្ព័ន្ធមិត្តលោកខាងលិច បានបង្កើនបទដាក់ទណ្ឌកម្មថ្មីចំពោះ ស.ប.ប.ក.
បន្ទាប់ពី ប្រទេសនេះដំណើរការសាកល្បងនុយក្លេអ៊ែរលើកទី ៣ នាខែកុម្ភៈ កន្លងមក។ ថ្លែងមតិក្នុងសន្និសីទទ្វីបអាស៊ី ដែលបានប្រព្រឹត្តទៅនៅ ទីក្រុង New York (អាមេរិក) អ្នកពិគ្រោះយោបល់នៃវិមានសរ​ លោក Tom Donilon បានឲ្យដឹងថា៖ បណ្ដាបទដាក់
ទណ្ឌកម្មថ្មី ដែលក្រសួងហិរញ្ញវត្ថុអាមេរិក នឹងអនុវត្តគឺតម្រង់ទៅលើថ្នាក់ដឹកនាំនៃ
ធានាគាពាណិជ្ជកម្មបរទេសនិងប្រធាន គណៈកម្មាធិការសេដ្ឋកិច្ចទី ២ របស់​ ស.ប.
ប.ក.។ ពិព្រោះ បណ្ដាមន្ត្រីនេះបាន រំលោភលើបទហាមឃាត់នៃ អ.ស.ប. ចំពោះ
កម្មវិធីនុយក្លេអ៊ែរបស់ព្យុងយ៉ាង។ នាថ្ងៃដ៏ដែល ក្នុងវេទិការមួយនៅទីស្នាក់ការ
អ.ស.ប. ប្រចាំនៅ Geneva (ស្វីស) សហភាពអឺរ៉ុបនិងជប៉ុនក៏បានដាក់ចេញពង្រាង
សេចក្តីសម្រេចចិត្តស្តីពីការបង្កើត គណៈកម្មាធិការសើបអង្គេតស្ថានភាពសិទ្ធិមនុស្ស
នៅ ស.ប.ប.ក. ផងដែរ។ អាមេរិក គាំទ្រឯកសារនេះនិងចាត់ទុកថា៖ នេះគឺជារបៀប
ដាក់សម្ពាធថ្មីមួយ សំដៅព្យុងយ៉ាងបញ្ឃប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ