អាមេរិកនិងហ្វីលីពីនសន្យារក្សាសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត

(VOVWORLD) -នាថ្ងៃទី១៣វិច្ឆិកា សេតវិមានបានប្រកាសនូវសេចក្តីថ្លែងការណ៍រវាងអាមេរិកនិង ហ្វីលីពីន បន្ទាប់ពីជំនួបចរចាររវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីហ្វីលីពីនលោក Rodrigo Duterte ក្នុងនោះបានផ្តោតសំខាន់លើជម្លោះ លើសមុទ្រខាងកើត។ 
អាមេរិកនិងហ្វីលីពីនសន្យារក្សាសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត - ảnh 1

ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមាភាគីហ្វីលីពីន លោក Rodrigo Duterte (រូបថតៈ THX/TTXVN)

សេចក្តីថ្លែងការណ៍រួមអាមេរិក-ហ្វីលីពីនបានលើក ច្បាស់ថា ភាគីទាំងពីរសន្យារក្សាគោលការណ៍ទាំងអស់ ក្នុងនោះមានសេរីភាព នាវា ចរណ៍ សេរីភាពហោះហើឆ្លងកាត់សមុទ្រខាងកើតនិងភាពអត់ធ្មត់។ ថ្នាក់ដឹក នាំពីររូបក៏បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការដោះស្រាយជម្លោះនៅសមុទ្រខាង កើតដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិដែលបានចែងក្នុងអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី១៣វិច្ឆិកា អ្នកនាំពាក្យរបស់ប្រធា នាហ្វីលីពីន លោក Harry Roque បានឲ្យដឹងថា ប្រទេសអាស៊ានទាំងអស់មានបំ ណងឈានដល់ដំណោះស្រាយសន្តិភាពមួយសម្រាប់ជម្លោះនានានៅសមុទ្រខាង កើត។ ជាពិសេស ប្រទេសអាស៊ានទាំងអស់ចង់ឲ្យក្រមប្រតិបត្តិសម្រាប់ភាគីទាក់ ទិននានានឹងបានចុះហត្ថលេខាងយ៉ាងឆាប់បំផុតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ