អាមេរិកនិងអង្គការសហប្រជាជាតិឯកភាពបន្តរក្សាការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី៨ខែសីហា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe  អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានឯកភាពបន្តរក្សានូវសេចក្តីសម្រេចដាក់ទណ្ឌកម្មនៃក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប សំដៅទៅលើការសម្រេចឲ្យបាននូវគោលដៅរំលាយនុយក្លេអ៊ែរឧបទ្វិបកូរ៉េ។
អាមេរិកនិងអង្គការសហប្រជាជាតិឯកភាពបន្តរក្សាការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe  អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres

លោក Shinzo Abe  បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់របស់សហគមន៍អន្តរជាតិដើម្បី រក្សាការអនុវត្តឲ្យបានពេញលេញនូវវិធានការដាក់ទណ្ឌកម្មដោយឈរលើមូល ដ្ឋាននៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដើម្បីបង្ខិតបង្ខំឲ្យកូរ៉េខាងជើង ត្រូវតែមានសកម្មភាពជាក់ស្តែងផងដែរ។ រីឯខ្លូនវិញ លោក Antonio Guterres បានសំដែងនូវការគាំទ្រទាំងស្រុងចំពោះកិច្ចចរចារដែលប្រព្រឹត្តទៅរវាងសហរដ្ឋ អាមេរិកនិងកូរ៉េខាងជើងសំដៅឆ្ពោះទៅគោលដៅរំលាយនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េទាំងស្រុង ហើយលោកក៏សង្កត់ធ្ងន់ទៀតថា ស.ប.ជ យកចិត្តទុកដាក់ ដល់បញ្ហារំលាយនុយក្លេអ៊ែរកូរ៉េខាងជើងនិងជម្រុញកិច្ចខិតខំប្រឹងប្រែងក្នុងការ រំលាយអាវុធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ