អាមេរិកនិងអង់គ្លេសអំពាវនាវដល់ ឥណ្ឌានិងប៉ាគីស្ថាន​អំណត់​អត់ធ្មត់​ក្នុងបញ្ហាកាស្មៀរ

(VOVWORLD) -ក្រសួងការបរទេសអាមេរិកក៏បានឲ្យដឹងថា ឧបការីស្ដីទីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកបណ្ដាបញ្ហាភាគខាងត្បូង និងអាស៊ីបូព៌ា លោកស្រី Alice Wells នឹងទៅកាន់ឥណ្ឌានិងប៉ាគីស្ថាន ដើម្បីជួបប្រជុំជាមួយក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងបរិបទនៃភាពតានតឹង ដែលទាក់នឹងរដ្ឋ Jammu និង កាស្មៀរ។
អាមេរិកនិងអង់គ្លេសអំពាវនាវដល់ ឥណ្ឌានិងប៉ាគីស្ថាន​អំណត់​អត់ធ្មត់​ក្នុងបញ្ហាកាស្មៀរ - ảnh 1ទាហាឥណ្ឌាកំពុងយាមល្បាត (រូបថត៖ AFP / VNA) 

នាថ្ងៃទី ៧ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រកាសថាប្រទេសនេះគាំទ្រការសន្ទនាផ្ទាល់រវាងឥណ្ឌានិងប៉ាគីស្ថាន ស្ដីពីតំបន់ជម្លោះកាស្មៀរ ព្រមទាំងអំពាវនាវដល់ភាគីទាំងពីរស្ងប់ចិត្ត និងអំណត់អត់ធ្មត់ នៅពេលដែលភាពតានតឹងឡើងជណ្ដើរ។

លើសពីនេះទៅទៀត ក្រសួងការបរទេសអាមេរិកក៏បានឲ្យដឹងថា ឧបការីស្ដីទីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកបណ្ដាបញ្ហាភាគខាងត្បូង និងអាស៊ីបូព៌ា លោកស្រី Alice Wells នឹងទៅកាន់ឥណ្ឌានិងប៉ាគីស្ថាន ដើម្បីជួបប្រជុំជាមួយក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងបរិបទនៃភាពតានតឹង ដែលទាក់នឹងរដ្ឋ Jammu និង កាស្មៀរ។

ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បានឲ្យដឹងថា លោកបានពិភាក្សាជាមួយសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar ដោយសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅតំបន់ជម្លោះកាស្មៀរ ព្រមទាំងអំពាវនាវដល់ភាគីនានាអំណត់អត់ធ្មត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ