អាមេរិកនិងអ៊ីរ៉ង់ដំណើរការចរចារនុយគ្លេអ៊ែ

អាមេរិកនិងអ៊ីរ៉ង់ដំណើរការចរចារនុយគ្លេអ៊ែ - ảnh 1
អាមេរិកនិងអ៊ីរ៉ង់ដំណើរការចរចារនុយគ្លេអ៊ែ (vietnamplus.vn)


        Vovworld-នាថ្ងៃទី១៥ធ្នូ បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាមេរិកនិងអ៊ីរ៉ង់បាន​ដំណើរ
ការចរចារនៅទីក្រុង Geneva (ស្វីស) ៣សប្ដាហ៍បន្ទាប់ពីបណ្ដា​មហាអំណាចអន្តរជាតិ
បានខកខានពីកាល់កំណត់ចុងក្រោយស្វែងរកកិច្ចព្រម​ព្រៀងចុងក្រោយមួយស្ដីពី
កម្មវិធីនុយគ្លេអ៊ែរបស់ Tehran។ តាមប្រភពព័ត៌មាន​ការទូតមួយបានបញ្ជាក់ថា ការ
ពិភាគ្សារវាងប្រទេសទាំងពីរប្រព្រឹត្តទៅនៅថ្នាក់អនុរដ្ឋមន្ត្រីនិងអូសបន្លាយក្នុងរយៈ
ពេល២ថ្ងៃ។​បន្ទាប់នោះ នាថ្ងៃទី១៧ធ្នូ​ខាង​មុខនឹងប្រព្រឹត្តទៅសន្និសីទមួយដោយមាន
ការចូលរួមរបស់ដំណាងក្រុម P5+1 (រួមមានប្រទេសសមាជិកអចិន្ត្រៃយក្រុមប្រឹក្សា
សន្តិសុខអង្គការ​សហប្រជាជាតិនិងអាល្លឺម៉ង់) និងសហភាពអឺរ៉ុប (EU)។

        ភាគីទាំងពីរបានឯកភាពអូសបន្លាយពេលវេលាចរចារបន្ថែម៧ខែគឺរហូតដល់ខែ​
កក្កដាឆ្នាំ២០១៥។​ តាមផែនការអ៊ីរ៉ង់និង P5+1 នឹងខំប្រឹងប្រែងសំដៅទទួលបាន​កិច្ច
ព្រមព្រៀងក្របខ័ណ្ឌមុនខែមិនាឆ្នាំ២០១៥និងបន្ទាប់នោះដំណើរការពិភាគ្សាមាត្រា
លំអិតនៃកិច្ចព្រមព្រៀងក្នុងរយៈពេល៣ខែមុនកាលកំណត់ចុងក្រោយគឺថ្ងៃទី១កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ