អាមេរិកនិងអារ៉ាប់ប៊ីសាអ៊ូឌីដសន្យាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ
|
អាមេរិកនិងអារ៉ាប់ប៊ីសាអ៊ូឌីដសន្យាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ |
(VOV)_នាថ្ងៃទី៤ កញ្ញា នៅក្នុងជំនួបសន្ទនានៅសេតវិមាន ប្រធានាធិបតីអា
មេរិក លោក Barack Obama និងព្រះមហាក្សត្រអារ៉ាប់ប៊ីសាអ៊ូឌីដ Salman បាន
សន្យាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ នៅមជ្ឈឹមបូពា៍ ដោយមិនអើពើដល់
ការខ្វែងគំនិតផ្សេងៗនាពេលថ្មីៗនេះ រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ព្រះ
មហាក្សត្រអារ៉ាប់ប៊ីសាអ៊ូឌីដ ក៏បានសម្ដែងនូវការគាំទ្រចំពោះផែនការធ្វើសកម្ម
ភាពរួមលើគ្រប់ជ្រុងជ្រោយរវាងអ៊ីរ៉ង់ និងក្រុម P5+1(រួមមាន អង់គ្លេស បារាំង អា
មេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់) ។ អាមេរិក បានសន្យាបន្តសហប្រតិបត្តិការជិត
ស្និទ្ធជាមួយអារ៉ាប់ប៊ីសាអ៊ូឌីដ ដើម្បីទប់ទល់នឹងអំពើភេរវកម្មនានានៅក្នុងតំបន់
និងលើពិភពលោក៕