អាមេរិកនិងអារ៉ាប៊ីសាអូឌិតឯកភាពអនុវត្តកិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់

អាមេរិកនិងអារ៉ាប៊ីសាអូឌិតឯកភាពអនុវត្តកិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់ - ảnh 1
អាមេរិកនិងអារ៉ាប៊ីសាអូឌិតឯកភាពអនុវត្តកិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់ (VNA)


VOV_នាថ្ងៃទី២៩មករា ប្រធានាធិបតីអាមេរិកលោក Donald Trumpនិង
ព្រះ​មហាក្ស​ត្រអារ៉ាប៊ីសាអូឌិត Salman bin Abd Al Aziz Al Saulបានធ្វើការ
ចរចារតាមរយៈ​ទូរស័ព្ទ។​ភាគី​ទាំងពីរបានឯកភាពនូវទស្សនៈលើបញ្ហា
អន្តរជាតិជាច្រើន ក្នុងនោះមានការអនុវត្តដោយទៀងទាត់កិច្ចព្រមព្រៀង
នុយក្លេអែរអ៊ីរ៉ង់ជាបញ្ហាដែលប្រធានាធិបតីអាមេរិកលោក Donald Trump
​ធ្លាប់ប្រឆាំងមុននោះ។ថ្នាក់ដឹកនាំទាំងពីររូបបានសំដែងនូវការគាំទ្រការ
បង្កើតឡើង​ខ្សែក្រវ៉ាត់​សុវតិ្តភាព​នៅប្រទេសស៊ីរីនិងយ៉េមែន ព្រមទាំង
ឯកភាពពង្រឹងការខិតខំ​ប្រឹងប្រែង​រួមសំដៅប្រឆាំងការរីករាលដាលនៃ
លទិ្ធឥស្លាមជ្រុលនិយមរាប់ទាំងជំលោះនៅប្រទេសស៊ីរីនិងយ៉េមែនផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ