អាមេរិកនិងអូស្ត្រាលីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិកថ្មីលោក Antony Blinken នៅថ្ងៃទី ២៧ ខែមករាបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រីរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Marise Payne។ 
អាមេរិកនិងអូស្ត្រាលីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក - ảnh 1រដ្ឋមន្រ្តីការបរទេសអាមេរិកថ្មីលោក Antony Blinken (រូបថត៖ AFP/TTXVN)

ក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេសទាំងពីររូបក៏បានលើកឡើងពីខួបលើកទី ៧០ នៃសន្ធិសញ្ញាសន្តិសុខអូស្ត្រាលី - នូវែលសេ ឡង់ - អាមេរិក នៅខែកញ្ញា ឆ្នាំ ២០២១ ដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះសម្រាប់សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រួមមានតាមរយៈអង្គការនិងយន្តការពហុភាគី ដូចជាក្រុម Quad រួមមានអាមេរិក អូស្ត្រាលី ជប៉ុននិងឥណ្ឌា ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមរួម ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត កូវីដ ១៩ និងសន្តិសុខសុខាភិបាលសកល។ ខ្លឹមសារនៃកិច្ចពិភាក្សាក៏រួមបញ្ចូលទាំងតម្រូវការសម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធ នៅក្នុងអាទិភាពគោលនយោបាយការបរទេសជាសកល ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ និងសន្តិសុខក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ