អាមេរិកនៅទុកចំហរសំរាប់ការសន្ទនាជាមួយ ស.ប.ប.ក.

(VOVWORLD) - បេសកជនពិសេសរបស់កូរ៉េខាងត្បូង លោក Hong Seok-huyn ដែលត្រូវបានប្រធានាធិបតីនៃប្រទេសនេះ លោក Moon Jae-in បញ្ជូនទៅកាន់ ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson
អាមេរិកនៅទុកចំហរសំរាប់ការសន្ទនាជាមួយ ស.ប.ប.ក.  - ảnh 1 អាមេរិកនៅទុកចំហរសំរាប់ការសន្ទនាជាមួយ ស.ប.ប.ក. 

(VOVworld) – បេសកជនពិសេសរបស់កូរ៉េខាងត្បូង លោក Hong Seok-huyn ដែលត្រូវបានប្រធានាធិបតីនៃប្រទេសនេះ លោក Moon Jae-in បញ្ជូនទៅកាន់ ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នៅវ៉ាស៊ីនតោន នាថ្ងៃទី ១៨ ឧសភា បានឲ្យដឹងថា៖ វ៉ាស៊ីនតោនមានគោលបំណងថា ព្យុងយ៉ាងជឿជាក់ទៅលើកិច្ចសន្យាមិនអមិត្តរបស់អាមេរិកហើយមិនដំណើរការសាកល្បងនុយក្លេអ៊ែរឬកាំជ្រួចណាមួយទៀតទេមុនពេលដែលអាមេរិកអាចពិនិត្យមើលលើការចរចារជាមួយ ស.ប.ប.ក.។ លោក Rex Tillerson បានឲ្យដឹងថែមទៀតថា៖ បណ្ដាបទដាក់ទណ្ឌកម្មនិងការដាក់សម្ពាធទៅលើ ស.ប.ប.ក. ត្រូវបានកសាង ឡើងដើម្បីបង្កលក្ខណៈសំរាប់ព្យុងយ៉ាងអភិវឌ្ឍន៍តាមរយៈការបើកទ្វារនិងបោះបង់លុបចោលកម្មវិធីនុយក្លេអ៊ែរ។ ទន្ទឹមនឹងនោះ មានក្រុមហ៊ុនអាមេរិកជាច្រើនមានគោលបំណងវិនិយោគចូលក្នុង ស.ប.ប.ក. ប្រសិនបើ ព្យុងយ៉ាងមានជម្រើសដ៏ត្រឹមត្រូវ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានជូនដំណឹងថា៖ នាវាចំណតយន្តហោះ USS Ronald Reagan របស់អាមេរិក កំពុងត្រូវបានដាក់ពង្រាយនៅលំហរ សមុទ្រឧបទ្វីបកូរ៉េបន្ទាប់ពី ព្យុងយ៉ាងដំណើរការសាកល្បងកាំជ្រួចមីស៊ីលថ្មីបំផុតនាថ្ងៃទី ១៤ ឧសភា កន្លង ទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ