អាមេរិកបង្កើត "ក្រុមការងារធ្វើសកម្មភាពទទួលបន្ទុកអ៊ីរ៉ង់" សំដៅបង្កើនសម្ពាធទៅលើតេអេរ៉ង់

(VOVWORLD) -នាថ្ងៃទី ១៦ សីហា ក្រសួងការបរទេសអាមេរិកបានប្រកាសបង្កើតក្រុមការងារជាន់ខ្ពស់ថ្មីទទួលបន្ទុកការអនុវត្តន៍យុទ្ធសាស្ត្ររបស់វ៉ាស៊ីនតោនក្នុងការបង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់។
អាមេរិកបង្កើត  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo

តាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ថា "ក្រុមការងារធ្វើសកម្មភាពទទួលបន្ទុកអ៊ីរ៉ង់" នឹងជំរុញយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមារបស់វ៉ាស៊ីនតោន ដើម្បីតេអេរ៉ង់ផ្លាស់ប្ដូរប្រតិបត្តិរបស់ខ្លួន ។ ភារកិច្ចរបស់ក្រុមការងារនេះគឺ បញ្ជា ត្រួតពិនិត្យ និងសម្រសម្រួលលើ "គ្រប់សកម្មភាពរបស់ក្រសួងការបរទេសអាមេរិក ដែលទាក់ទិននឹងបញ្ហា អ៊ីរ៉ង់" ហើយធ្វើរបាយការណ៍ជាប្រចាំជូនលោករដ្ឋមន្ត្រីការបរទេសអាមេរិក។

  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានជ្រើសតាំងលោក Brian Hook ដែលជានាយកទទួលបន្ទុកតាក់តែងគោលនយោបាយរបស់ក្រសួងការបរទេសអាមេរិក ជាប្រធានក្រុមការងារនេះ ដោយមានមុខងារជា "តំណាងពិសេសរបស់ក្រសួងការបរទេសទទួលបន្ទុកអ៊ីរ៉ង់"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ