អាមេរិកបង្កើនការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ស៊ីរី

(VOVWORLD) - ក្រសួងការបរទេសអាមេរិក បានជូនដំណឹងថានឹងដាក់ចេញបទដាក់ទណ្ឌកម្មថ្មីទៅលើមន្រ្តីជាន់ខ្ពស់ស៊ីរី មុនពេលរំលឹកខួបលើកទី ៧នៃការវាយប្រហារដោយជាតិគីមី ដែលបណ្តាលឲ្យប្រជាជនស៊ីរីជាង ១.៤០០ នាក់ បានបាត់បង់ជីវិត។
អាមេរិកបង្កើនការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ស៊ីរី - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ២០ ខែសីហា ក្រសួងការបរទេសអាមេរិក បានជូនដំណឹងថានឹងដាក់ចេញបទដាក់ទណ្ឌកម្មថ្មីទៅលើ មន្រ្តីជាន់ខ្ពស់ស៊ីរី មុនពេលរំលឹកខួបលើកទី ៧ នៃការវាយប្រហារដោយជាតិគីមី ដែលបណ្តាលឲ្យប្រជាជនស៊ីរីជាង ១.៤០០នាក់ បានបាត់បង់ជីវិតផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថាបទដាក់ទណ្ឌកម្មថ្មី បានបញ្ជាក់ សារជាថ្មីនូវការប្តេជ្ញារបស់អាមេរិកក្នុងការបញ្ចៀសពីការរងទុក្ខវេទនាសម្រាប់ប្រជាជនស៊ីរី។ នាបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីស៊ីរីយ៉ាងហោចណាស់ចំនួន ៨ នាក់ ព្រមទាងជួយគាំទ្រដល់   សម្ព័ន្ធមិត្តអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើមនុស្ស ៥ នាក់ផ្សេងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ