អាមេរិកបញ្ចូនឯកអគ្គរដ្ឋទូតថ្មីទៅកាន់អេហ្ស៊ីប

(VOVworld)-រដ្ឋាភិបាលអាមេរិកទើបនឹងតែងតាំងលោក Stephen Beecroft ធ្វើជាឯកអគ្គរដ្ឋថ្មីរបស់អាមេរិកប្រចាំនៅអេហ្ស៊ីប ជំនួសលោក Anne Patterson ។
ឯកអគ្គរដ្ឋទូត Stephen Beecroft បានមានវត្តមាននៅទីក្រុងគែដើម្បីទទួល ភារកិច្ច
ថ្មីនេះទំនាក់ទំនងរវាងអាមេរិកនិងអេហ្ស៊ីបកាន់តែតានតឹងឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃក្រោយការផ្តួលរំលំអតីតប្រធានាធិបតី Morsi នាឆ្នាំមុន ព្រមទាំងការដែលវ៉ា
ស៊ីតោនសម្រេចផ្អាកជំនួយយោធាមួយផ្នែកជារៀងរាល់ឆ្នាំ សម្រាប់ទីក្រុងគែ។
ប៉ុន្តែ នាពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិក បានអះអាងជាថ្មី ភាពចាំបាច់នៃការពង្រឹង
និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយអេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ