អាមេរិកបញ្ជាក់ជាថ្មីពីការសន្យាចំពោះអាស៊ីអាគ្នេយ៍

(VOVWORLD) - យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសិង្ហបុរី លោក Lloyd Austin បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយអាស៊ាន ជាពិសេសក្នុងវិស័យសន្តិសុខនាវាចរណ៍។ 

អាមេរិកបញ្ជាក់ជាថ្មីពីការសន្យាចំពោះអាស៊ីអាគ្នេយ៍ - ảnh 1រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ (រូបថត៖ AFP/TTXVN)
កាលពីថ្ងៃទី ១០ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាន បញ្ជាក់សារជាថ្មីម្ដងទៀតជាមួយសមភាគីអាស៊ីអាគ្នេយ៍ អំពីការសន្យាដ៏រឹងមាំរបស់ សហរដ្ឋអាមេរិកចំពោះតំបន់ តាមរយៈការរក្សាបរិយាកាសសន្តិសុខបើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់។ ការសន្យានេះ ត្រូវបានលោករដ្ឋមន្រ្តី Lloyd Austin  ធ្វើឡើង ក្នុងជំនួបក្រៅផ្លូវ ការជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន នារសៀលថ្ងៃទី១០ ខែមិថុនា នៅខាងក្រៅ កិច្ចសន្ទនា Shangri-La ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសិង្ហបុរី លោក Lloyd Austin បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ជាមួយអាស៊ាន ជាពិសេសក្នុងវិស័យសន្តិសុខនាវាចរណ៍។ សហរដ្ឋអាមេរិកក៏នឹង ដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដែលជាវេទិកាប្រចាំឆ្នាំរបស់អាស៊ានជាមួយប្រទេសដៃគូចំនួន ៨ ផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ