អាមេរិកបញ្ជាក់ថាយន្តហោះចម្បាំងរបស់រុស្ស៊ីបានដកចេញពីស៊ីរី

អាមេរិកបញ្ជាក់ថាយន្តហោះចម្បាំងរបស់រុស្ស៊ីបានដកចេញពីស៊ីរី - ảnh 1
អ្នកបើកយន្តហោះរុស្ស៊ីត្រឡប់មកមូលដ្ឋានKrasnodar​ បន្ទាប់ពីដកទ័ពចេញពីស៊ីរី នាថ្ងៃទី១៦ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - រុស្ស៊ីបានដកចេញយន្តហោះចម្បាំងស្ទើរតែទាំងអស់ចេញពីស៊ីរី
ហើយមិនអនុវត្តន៍ការវាយប្រហារតាមជើងអាកាសណាមួយទៀតក្នុងសប្ដាហ៍
នេះ។នោះគឺជាការបញ្ជាក់របស់មន្ត្រីយោធាអាមេរិកមួយរូបនាថ្ងៃទី១៨មិនា។
វរសេនីយ៍ឯក Pat Ryder អ្នកនាំពាក្យនៃបញ្ជាការដ្ឋានមជ្ឈឹមកងទ័ពអាមេរិកទទួល
បន្ទុកឃ្លាំមើលសកម្មភាពនៅមជ្ឈឹមបូព៌ា បានឲ្យដឹងថា កងទ័ពរុស្ស៊ីនៅមានយន្ត
ហោះឧទ្ធម្ភាគចក្រនិងយន្តហោះដឹកជញ្ជូននៅស៊ីរី។ មុននោះ នាថ្ងៃទី១៤ មិនា
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចេញបញ្ជា ឲ្យក្រសួងការពារជាតិ
ប្រទេសនេះដកកងទ័ពភាគច្រើនចេញពីស៊ីរី ក្រោយពី បេសកកម្មរបស់រុស្ស៊ីនៅ
ស៊ីរីទទួលបានជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ