អាមេរិកប្ដេជ្ញាចិត្តសំរេច TTIP ជាមួយ EU ក្នុងឆ្នាំ២០១៦

អាមេរិកប្ដេជ្ញាចិត្តសំរេច TTIP ជាមួយ EU ក្នុងឆ្នាំ២០១៦ - ảnh 1
អ្នកនាំពាក្យសេតវិមានលោក Josh Earnest (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី៣០ សីហា សេតវិមានអះអាងថា វ៉ាស៊ីនតោននឹងខំប្រឹង
ប្រែងសំរេចការចរចារអំពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវិនិយោគឆ្លងមហា
សមុទ្រអាត្លង់ទិក (TTIP) ជាមួយសហភាពអឺរ៉ុប (EU) មុនចុងឆ្នាំនេះ ក្រោយពី មជ្ឈ
ដ្ឋានមន្ត្រីបារាំងនិងអាល្លឺម៉ង់សំដែងការសង្ស័យចំពោះកិច្ចព្រមព្រៀងនេះ។អ្នកនាំ
ពាក្យសេតវិមានលោក Josh Earnest ប្រកាសថា ប្រធានាធិបតីលោក Barack Obama
 នឹងបញ្ជូនតំណាងពាណិជ្ជកម្មលោក Mike Froman ទៅទ្វីបអឺរ៉ុប ក្នុងប៉ុន្មានសប្ដាហ៍
ខាងមុខ ដើម្បីបន្តការចរចារ។ប្រសិនបើកិច្ចព្រមព្រៀងពោល ខាងលើត្រូវបានចុះ
ហត្ថលេខានោះ អាមេរិកនិង EU នឹងបង្កើតឡើងតំបន់ពាណិជ្ជ កម្មសេរីធំបំផុត
លើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ