អាមេរិកបណ្តេញចេញអ្នកការទូតគុយបាចំនួន ១៥ រូប

(VOVWORLD) - នាថ្ងៃទី ៣ តុលា រដ្ឋអំណាចនៃប្រធានាធិបតីអាមេរិក លោក Donald Trump បានបណ្តេញចេញអ្នកការទូតគុយបាចំនួន ១៥ រូបដែលកំពុងធ្វើការនៅស្ថាន ទូតគុយបាប្រចាំនៅវ៉ាស៊ីនតោន។ 
អាមេរិកបណ្តេញចេញអ្នកការទូតគុយបាចំនួន ១៥ រូប - ảnh 1 អាមេរិកបណ្តេញចេញអ្នកការទូតគុយបាចំនួន ១៥ រូប

(VOVworld) – នាថ្ងៃទី ៣ តុលា រដ្ឋអំណាចនៃប្រធានាធិបតីអាមេរិក លោក Donald Trump បានបណ្តេញចេញអ្នកការទូតគុយបាចំនួន ១៥ រូបដែលកំពុងធ្វើការនៅស្ថាន ទូតគុយបាប្រចាំនៅវ៉ាស៊ីនតោន។ កាយវិការនេះប្រព្រឹត្តទៅបន្ទាប់ពីក្រសួងការបរទេស អាមេរិកកោះហៅរាល់បុគ្គលិកការទូតនៃស្ថានទូតអាមេរិកប្រចាំនៅ La Habana បន្ទាប់ ពីកើតមានឡើងរឿងហេតុសុខាភិបាលចំពោះអ្នកការទូតអាមេរិកចំនួន ២០ រូប។ ក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានឲ្យដឹង ថា៖ សេចក្តីសម្រេចពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីរាល់រឿងហេតុដែល អាមេរិកចាត់ទុកជា «ការវាយប្រហារដោយរលកវិទ្យុ» ដែលជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើ សុខភាពរបស់កម្មាភិបាលបុគ្គលិកការទូតអាមេរិកចំនួន ២០ នាក់ប្រចាំនៅគុយបា។ សេចក្តីសម្រេចនេះក៏ធានាសមភាពក្នុងសកម្មភាពការទូតផងដែរ។ ខណៈពេលនោះ មន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះមួយរូបបានឲ្យដឹងថា៖ បណ្ដាអ្នកការទូតគុយបាទាំង នេះមានរយៈពេល ០៧ ថ្ងៃ ចាកចេញពីសហរដ្ឋអាមេរិក។ នាថ្ងៃដដែល រដ្ឋមន្ត្រីការ បរទេសគុយបា លោក Bruno Rodriguez បានប្រឆាំងជំទាស់យ៉ាងខ្លាំងសេចក្តីសម្រេច ខុសឆ្គងនិងមានចរិតលក្ខណៈនយោបាយរបស់ក្រសួងការបរទេសអាមេរិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ