អាមេរិក៖បាតុកម្មក្លាយទៅជាអំពើរហឹង្សា

អាមេរិក៖បាតុកម្មក្លាយទៅជាអំពើរហឹង្សា - ảnh 1
អាមេរិក៖បាតុកម្មក្លាយទៅជាអំពើរហឹង្សា (Reuters)

        Vovworld-មជ្ឈដ្ឋានមន្ត្រីអាមេរិកនាថ្ងៃទី៧ធ្នូបានឲ្យដឹងថា បណ្ដាបាតុកម្ម​នៅ
​រដ្ឋ California ប្រឆាំងជំទាស់ករណីប៉ូលីសសម្លាប់ជនសង្ស័យអាមេរិកដើម​កំណើត
អាហ្វ្រិកនាពេលកន្លងមកបានក្លាយទៅជាអំពើរហឹង្សា ខណៈដែល​បាតុករ​បាន
កំទិចបំផ្លិចបំផ្លាញហាងនានា គប់វត្ថុផ្សេងៗដែលធ្វើឲ្យបុគ្គលិក​ប៉ុលីស​រងរបួស។
អ្នកនាំពាក្យប៉ូលីស Jennifer Coats បានឲ្យដឹងថា ប៉ូលីសនៅដំបន់ Berkeley បាន
ប្រើប្រាស់ផ្សែងចំហាយហិលដើម្បីទប់ទល់នឹងបាតុករ។ តាម​លោកស្រី Coats ថា
នាបច្ចុប្បន្នមិនទាន់ច្បាស់បរិមាណមនុស្សត្រូវចាប់ខ្លួននិង​រងរបួសឡើយ។

        មុននោះនាយប់ថ្ងៃទី៦ធ្នូ​បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំនៅទូទាំង​ប្រទេស
អាមេរិកក្នុងរាត្រីទី៤ជាបន្តបន្ទាប់ដើម្បីប្រឆាំងជំទាស់សាលក្រមរបស់​តុលាការ
ដោយមិនកាត់ទោសប៉ូលីស Daniel Pantaleo ជាអ្នកដែលមាន​សកម្មភាពធ្ងន់ដៃ
ខណៈចាប់ខ្លួនបុរស Eric Garner នៅទីក្រុង New York នាថ្ងៃ​ទី​១៧កក្កដាដែលធ្វើ
ឥ្យលោកត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ