អាមេរិកបន្តកសាងទំនាក់ទំនងការពារជាតិប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាម

(VOVWORLD) - លោក John Rood ក៏បានសង្កត់ធ្ងន់ដែរថា ក្រសួងការពារជាតិអាមេរិកកំពុង ពង្រីកបណ្ដាញសម្ព័ន្ធមិត្តនិងដៃគូ ដែលក្នុងនោះមានប្រទេសវៀតណាមទៀត ផង។
អាមេរិកបន្តកសាងទំនាក់ទំនងការពារជាតិប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាម - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក John Rood 

  អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក John Rood កាលពីថ្ងៃទី៥ ខែធ្នូ បានធ្វើសវនាការជាមួយគណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិកស្ដីពី ការកំណត់ការសាកល្បងនានាពីការប្រកួតប្រជែងអំណាចរបស់ចិននិងរុស្ស៊ី ក៏ដូច ជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិក្នុងការអនុវត្តយុទ្ធសាស្ត្រការពារជាតិក្នុងរយៈពេល២ឆ្នាំកន្លងទៅផងដែរ។ លោកអនុរដ្ឋមន្រ្តី John Rood បានចាត់ ទុកថា ចិននឹងបន្តពង្រឹងកម្លាំងយោធា ក៏ដូចជាបង្កើនសកម្មភាពបង្ករឿងហេតុ នៅសមុទ្រខាងកើតនិងទ្វីបអាហ្វ្រិក។ លោករូបនេះបានចាត់ទុកថា រាល់ការវិវត្តន៍ ក្នុងសកម្មភាពរបស់ចិនក្នុងឆ្នាំ២០១៩រួមមានការធ្វើយោធូបនីយកម្មនៅសមុទ្រ ខាងកើត ការអភិវឌ្ឍសមត្ថភាពវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតនិងអវកាស គឺសំដៅបម្រើគោលដៅយោធា ហើយមិនគោរពសណ្ដាប់ធ្នាប់អន្តរជាតិនោះឡើយ។

        លោក John Rood ក៏បានសង្កត់ធ្ងន់ដែរថា ក្រសួងការពារជាតិអាមេរិកកំពុង ពង្រីកបណ្ដាញសម្ព័ន្ធមិត្តនិងដៃគូ ដែលក្នុងនោះមានប្រទេសវៀតណាមទៀត ផង។ អាមេរិកនឹងបន្តកសាងទំនាក់ទំនងការពារជាតិប្រកបដោយប្រសិទ្ធភាព ជាមួយវៀតណាម ហើយរួមគ្នាជំនះពុះពារលើផលវិបាកដោយសង្គ្រាម។ កាលពី ឆ្នាំទៅមិញ នាវាផ្ទុកយន្តហោះមួយចំណុះកងទ័ពជើងទឹកអាមេរិកបានមកបំពេញ ទស្សនកិច្ចនៅវៀតណាមជាលើកដំបូងក្រោយពីបញ្ចប់សង្គ្រាមនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ