អាមេរិកបានបើកចំហរនៃលទ្ធភាពការចរចារពាណិជ្ជកម្មថ្មីជាមួយចិន

(VOVWORLD) - នាថ្ងៃទី ២២ ខែឧសភា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានឲ្យដឹងថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមខ្លួនជាស្រេចដើម្បីរៀបចំឡើងកិច្ចចរចាថ្មីជាមួយចិន បើភាគីទាំងពីរអាចបោះជំហានទៅខាងមុខដោយឈរលើមូលដ្ឋាននៃការធ្វើកិច្ចចរចារកាលពីមុន។
អាមេរិកបានបើកចំហរនៃលទ្ធភាពការចរចារពាណិជ្ជកម្មថ្មីជាមួយចិន - ảnh 1 អាមេរិកបានបើកចំហរនៃលទ្ធភាពការចរចារពាណិជ្ជកម្មថ្មីជាមួយចិន

ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីសម័យឆ្លើយបំភ្លឺនៅចំពោះមុន       គណៈកម្មាធិការហិរញ្ញវត្ថុសភាអាមេរិកនោះ លោក Mnuchin បានឲ្យដឹងថា លោក Trump នឹងការពារកសិករអាមេរិក ចំពោះរាល់គោលនយោបាយតបតវិញ ព្រមទាំង"ប្រុងប្រយ័ត្នបំផុត" ក្នុងការលើកលែងវាយពន្ធលើទំនិញរបស់ចិន សំដៅការពារអតិថិជន និងសហគ្រាសអាមេរិកផងដែរ។ លោក Mnuchin បានលើកច្បាស់ថា "យើងខ្ញុំគាំទ្រកសិករ។ ប្រសិនបើប្រទេសចិនមានបំណងចង់វិលត្រឡប់មកតុចរចាវិញនិងបោះជំហានទៅមុខដោយឈរលើមូលដ្ឋានកាលពីមុននោះ  យើងខ្ញុំនឹងត្រៀមខ្លួនជាស្រេចរៀបចំកិច្ចសន្ទនាពុំខានឡើយ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ