អាមេរិកបានបាញ់ទម្លាក់ UAV របស់​ក្រុម​ Houthi លើសមុទ្រក្រហម

(VOVWORLD) - កងទ័ពអាមេរិកកាលពីថ្ងៃទី ១៦ ខែមីនា បានបាញ់ទម្លាក់យន្តហោះដ្រូន (UAV) របស់កងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន ដែលមានចេតនាឆ្ពោះទៅកាន់សមុទ្រក្រហម។ 

នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ១៦ ខែមីនា បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បាននិយាយថា បច្ចុប្បន្ននេះមិនទាន់មានរបាយការណ៍អំពីការខូចខាត ឬរងរបួសដល់កប៉ាល់នៅក្នុងតំបន់ជុំវិញនៅឡើយ។ ក្រៅពីនោះ កងទ័ពអាមេរិកបានបំផ្លាញនាវាគ្មានមនុស្សបើកចំនួន ៥ គ្រឿង និង UAV មួយគ្រឿងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយកម្លាំង Houthi ក្នុងប្រទេសយេម៉ែនផងដែរ។

អាមេរិកបានបាញ់ទម្លាក់ UAV របស់​ក្រុម​ Houthi លើសមុទ្រក្រហម - ảnh 1Houthi បាញ់មីស៊ីលប៉ាលីស្ទិកពីរដ្ឋធានី Sanaa នៃប្រទេសយេម៉ែន។ រូបថត៖ AFP/TTXVN

ក្នុងពេលជាមួយគ្នានោះ យោងតាមទូរទស្សន៍ al-Masirah កងទ័ពជើងទឹកអាមេរិក និងអង់គ្លេសបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួនបួន សំដៅទៅលើទីក្រុងកំពង់ផែ Hodeidah នៃប្រទេសយេម៉ែននៅព្រឹកថ្ងៃទី ១៧ ខែមីនា។ ការវាយប្រហារតាមផ្លូវអាកាសបានសំដៅទៅលើស្រុក Durayhimi ភាគខាងត្បូងនៃទីក្រុងនេះ ហើយមិនទាន់មានរបាយការណ៍អំពីចំនួនអ្នកស្លាប់ រងរបួស ឬការខូចខាតនោះទេ។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ មក កម្លាំង Houthi ក្នុងប្រទេសយេម៉ែន បានធ្វើការវាយប្រហារជាបន្តបន្ទាប់ដោយ UAV និងមីសីលប្រឆាំងនឹងនាវាដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ ដែលកងកម្លាំងនេះជឿជាក់ថាមានទំនាក់ទំនងនឹងអ៊ីស្រាអែល ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ Houthi បានប្រកាសថា សកម្មភាពនេះដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនបន្ទាប់ពីជម្លោះរវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្កាហ្សាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។ សម្ព័ន្ធភាពយោធាអាមេរិកនិងអង់គ្លេស បានឆ្លើយតបជាមួយនឹងការវាយប្រហារតាមជើងអាកាសសំដៅទៅលើគ្រឹះស្ថាននានារបស់ Houthi ក្នុងប្រទេសយេម៉ែន ដែលបណ្តាលឱ្យក្រុម Houthi ពង្រីកគោលដៅរបស់ពួកគេទៅកាន់នាវាពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ