អាមេរិកបានលើកឡើងលក្ខខណ្ឌសម្រាប់បន្តការចរចាជាមួយអ៊ីរ៉ង់

(VOVWORLD) - អ្នកនាំពាក្យលោក Matt Miller បានសង្កត់ធ្ងន់ថា ជំហានបែបនេះគួរតែចាប់ផ្តើម ពីកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
អាមេរិកបានលើកឡើងលក្ខខណ្ឌសម្រាប់បន្តការចរចាជាមួយអ៊ីរ៉ង់ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matt Miller។ (រូបថត៖ PTI)
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៦ ខែកញ្ញា នៅរដ្ឋធានី វ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matt Miller បានលើកឡើង ពីលក្ខខណ្ឌដើម្បីស្តារការចរចាឡើងវិញជាមួយអ៊ីរ៉ង់អំពីបញ្ហានុយក្លេអ៊ែរ។ យោងតាម ភាគីអាមេរិក អ៊ីរ៉ង់ត្រូវតែអនុវត្តន៍សកម្មភាពដើម្បី "បន្ធូរបន្ថយ" កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន ប្រសិនបើចង់បង្កើតលំហការទូតជាមួយអាមេរិក។
អ្នកនាំពាក្យលោក Matt Miller បានសង្កត់ធ្ងន់ថា ជំហានបែបនេះគួរតែចាប់ផ្តើម ពីកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
ទាក់ទិននឹងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ ក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃដដែល បានច្រានចោលព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយដែលថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹង ធ្វើការចរចាដោយផ្ទាល់នៅក្នុងសប្តាហ៍ខាងមុខនេះស្តីពីការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញនិងការដកទណ្ឌកម្ម។ មន្ត្រីអ៊ីរ៉ង់ធ្លាប់បានច្រានចោលជាច្រើនលើកច្រើនសារនូវលទ្ធភាពរៀបចំការ ចរចាដោយផ្ទាល់ជាមួយអាមេរិក ប៉ុន្តែនៅតែមានការផ្លាស់ប្តូរព័ត៌មានដោយប្រយោល ជាមួយអាមេរិកតាមរយៈអ្នកសម្របសម្រួលក្នុងប៉ុន្មានខែថ្មីៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ