អាមេរិកប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហរជាមួយ ស.ប.ប.ក

(VOVWORLD) -លោក Trump បានសង្កត់ធ្ងន់ថា អាមេរិកបានចាត់ទុកស្ថានភាព ស.ប.ប.ក នាបច្ចុប្ននេះ គឺ "ធ្ងន់ធ្ងរយ៉ាងខ្លាំងណាស់" បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ៨ ខែឧសភា។
អាមេរិកប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហរជាមួយ ស.ប.ប.ក - ảnh 1 អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence (រូបថត៖ TTXVN) 

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បាននិយាយថាប្រទេសនេះនឹង "ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហរ"  ជាមួយស.ប.ប.ក អំពីកម្មវិធីអាវុធនុយក្លេអ៊ែរ។ លោក Mike Pence បានថ្លែងដូច្នេះ នៅពេលត្រូវបានសួរអំពីអនាគតនាំទៅដល់ការចរចាលំបំបាត់នុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង បន្ទាប់ពីការបាញ់បង្ហោះមីស៊ីល របស់ស.ប.ប.ក និងការដែលអាមេរិកបានចាប់ឃាត់នាវារបស់ប្រទេស នេះនាពេលថ្មីៗនេះ។

នាថ្ងៃទី ៩ ខែឧសភា លោក Trump បានសង្កត់ធ្ងន់ថា អាមេរិកបានចាត់ទុកស្ថានភាព ស.ប.ប.ក នាបច្ចុប្ននេះ គឺ "ធ្ងន់ធ្ងរយ៉ាងខ្លាំងណាស់" បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ៨ ខែឧសភា។ លោក Trump បាននិយាយាថា គ្មាននរណាម្នាក់សប្បាយចិត្តទេ ប៉ុន្តែយើងកំពុងប្រកាន់នឹងទស្សនៈវិជ្ជមាន។ ខ្ញុំដឹងថាគេចង់ចរចា។ ប៉ុន្តែ ខ្ញុំគិតថាគេមិនទាន់ត្រៀមខ្លូនជាស្រេចដើម្បីចរចាឡើយ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ