អាមេរិកប្រកាសការណែនាំថ្មីក្នុងការព្យាបាលអ្នកជំងឺឆ្លងមេរោគអេបូឡា

អាមេរិកប្រកាសការណែនាំថ្មីក្នុងការព្យាបាលអ្នកជំងឺឆ្លងមេរោគអេបូឡា - ảnh 1
អាមេរិកប្រកាសការណែនាំថ្មីក្នុងការព្យាបាលអ្នកជំងឺឆ្លងមេរោគអេបូឡា (Image: VNA)


(VOVworld) – ក្នុងការខំប្រឹងប្រែងបង្កានិងលុបបំបាត់អាសន្នរោគអេបូឡាដែលមាន គ្រោះអាសន្នរីករាលដាលនៅអាមេរិក នាថ្ងៃទី ២០ តុលា មជ្ឈមណ្ឌលបង្កានិងឃ្លាំ មើលអាសន្នរោគសហរដ្ឋានអាមេរិក (CDC) បានប្រកាសការណែនាំយ៉ាងម៉ត់ចត់
ថ្មីមួយសំរាប់បណ្ដាបុគ្គលិកសុខាភិបាលក្នុងដំណើការព្យាបាលអ្នកជំងឺឆ្លងមេរោគ
អេបូឡា។ នាយក CDC គ្រូពេទ្យ Thomas Frieden បានឲ្យដឹងថា៖ ការណែនាំថ្មីនេះ
ទាមទាឲ្យបណ្ដាបុគ្គលិកសុខាភិបាលត្រូវបានហ្វឹកហាត់អំពីការប្រើប្រាស់លំលៀក
បំពាក់ការពារដើម្បីអាចការពារខ្លួនឯងក្នុងពេលព្យាបាលអ្នកជំងឺឆ្លងមេរោគអេបូឡា។
CDC បានប្រកាសការណែនាំពោលខាងលើ បន្ទាប់ពី គិលានុបដ្ឋាយិកាចំនួន ២ រូប
បានឆ្លង់ មេរោគអេបូឡាក្នុងពេលព្យាបាលអ្នកជំងឺជាជន Liberia លោក Thomas
Duncan ដែលត្រូវស្លាប់ នាថ្ងៃទី ៨ តុលា នៅអាមេរិក។ នាថ្ងៃដ៏ដែល មន្ទីពេទ្យមហា
វិទ្យាល័យ Emory បានឲ្យដឹងថា៖ អ្នកជំងឺអាមេរិកឆ្លងមេរោគអេបូឡាមួយនាក់ដែល
មិនបញ្ចេញឈ្មោះត្រូវបានព្យាបាលនិងចាកចេញពីមន្ទីពេទ្យ នាថ្ងៃទី ១៩ តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ