អាមេរិកប្រកាសក្រុមទាហាន IS ត្រូវបានហ៊ុំព័ទ្ធទាំងស្រុងនៅទីក្រុង Mosul អ៊ីរ៉ាក់


អាមេរិកប្រកាសក្រុមទាហាន IS ត្រូវបានហ៊ុំព័ទ្ធទាំងស្រុងនៅទីក្រុង Mosul អ៊ីរ៉ាក់  - ảnh 1
អាមេរិកប្រកាសក្រុមទាហាន IS ត្រូវបានហ៊ុំព័ទ្ធទាំងស្រុងនៅទីក្រុង Mosul អ៊ីរ៉ាក់ (VNA)

(VOVworld) – បេសកជនរបស់អាមេរិកក្នុងសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធប្រឆាំង
នឹងអង្គការរដ្ឋឥស្លាម (IS) លោក Brett McGurk​នាថ្ងៃទី ១២ មិនា បានប្រកាស
ថា៖ ក្រុមទាហាន IS ត្រូវបានហ៊ុំព័ទ្ធទាំងស្រុងនៅទីក្រុង Mosul អ៊ីរ៉ាក់។ លោក Brett
 McGurk បានឲ្យដឹងថែមទៀតថា៖ នារាត្រីថ្ងៃទី ១១ មិនា កងពលធំ ថ្មើរជើងលេខ
 ៩ របស់អ៊ីរ៉ាក់នៅទីរួមខេត្ត Badush ប៉ែកពាយព្យទីក្រុង Mosul បានកាត់ផ្តាច់
ខ្សែផ្លូវចុងក្រោយចេញពីទីក្រុងនេះ។ ក្នុងពេលនោះ មេបញ្ជាការ កំលាំងពិសេស
ប្រឆាំងភេវរកម្មរបស់អ៊ីរ៉ាក់  (CTS) ឧត្តមសេនីយ៍ត្រី Maan Al Saadi បានប្រកាស
ថា៖ កងកំលាំងរដ្ឋាភិបាលបានវាយបរាជ័យពួគឧទ្ទាម IS ឲ្យចេញផុតពីផ្ទៃដីជាង
៣០% តំបន់ប៉ែកខាងលិចទីក្រុង Mosul។ នេះគឺជាការបោះជំហានសំខាន់ក្នុង
យុទ្ធនាការដោយទ្រង់ទ្រាយធំសំដៅដណ្តើមមកវិញទីក្រុងធំទី ២ នៅអ៊ីរ៉ាក់នោះ
ពីបាតដៃរបស់ IS។ មុននោះ​ តំបន់ប៉ែកខាងកើតទីក្រុង Mosul​ត្រូវបានរំដោះ
ទាំងស្រុងនាចុងខែមករាកន្លងទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ