អាមេរិកប្រកាសដកខ្លួនចេញពី«សន្ធិសញ្ញាបើកចំហផ្ទៃមេឃ»ជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២១ ខែឧសភា កាសែត Gazeta.ru របស់រុស្ស៊ីបានឲ្យដឹងថាសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពី«សន្ធិសញ្ញាបើកចំហផ្ទៃមេឃ» ជាមួយរុស្ស៊ីដោយមានហេតុផលថា“ រុស្ស៊ីបានរំលោភបំពានជាបន្តបន្ទាប់លើល័ក្ខខ័ណ្ឌនៃសន្ធិសញ្ញានេះ” ។
 អាមេរិកប្រកាសដកខ្លួនចេញពី«សន្ធិសញ្ញាបើកចំហផ្ទៃមេឃ»ជាមួយរុស្ស៊ី - ảnh 1 យន្តហោះ OC-135B របស់អាមេរិកបានហោះចេញពីមូលដ្ឋានអាកាស Kubinka ក្នុងប្រទេសរុស្ស៊ីក្រោមសន្ធិសញ្ញាលំហផ្ទៃមេឃ។ (រូបថត៖ Getty /TTXVN)

មន្រ្តីជាន់ខ្ពស់នៃសេតវិមានបានប្រកាស ថាការដកខ្លួនចេញពីសន្ធិសញ្ញានេះរបស់អាមេរិក នឹងធ្វើឡើងជាផ្លូវការក្រោយ ពីខែមិថុនា យោងតាមល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ។ «សន្ធិសញ្ញា បើកចំហផ្ទៃមេឃ» ត្រូវបានចុះហត្ថលេខានាឆ្នាំ ១៩៩២ និងចូលជាធរមាននាឆ្នាំ ២០០២។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យប្រទេសសមាជិក (រួមមានប្រទេសទាំង៣៤) ប្រមូលព័ត៌មានជាសាធារណៈអំពីកងកម្លាំងប្រដាប់អាវុធនានា ក៏ដូចជាសកម្មភាពយោធារបស់ប្រទេសជាសមាជិកផងដែរ។

គួរជម្រាបថានាថ្ងៃទី ២១ ខែឧសភា រុស្ស៊ីបានថ្កោលទោសផែនការរបស់អាមេរិកក្នុងការដកខ្លួនចេញពី«សន្ធិសញ្ញា បើកចំហផ្ទៃមេឃ» ដោយអះអាងថាបញ្ហានេះនឹងបង្កអន្តរាយដល់សន្តិសុខអឺរ៉ុប និងប៉ះពាល់ដល់ផលប្រយោជន៍របស់សម្ព័ន្ធមិត្តអាមេរិកផ្ទាល់ខ្លួនតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ