អាមេរិកប្រកាសនឹងដាក់ពន្ធបន្ថែមប្រសិនបើខ្លួនមិនសំរេចបានកិច្ចព្រមព្រៀងជាមួយចិន

(VOVWORLD) - មន្រ្តីថ្នាក់អនុប្រធាននឹងរៀបចំបណ្ដាពិភាក្សាតាមទូរស័ព្ទនៅសប្តាហ៍នេះខណៈពេលដែលលោកនិងអ្នកតំណាងពាណិជ្ជកម្មអាមេរិកនឹងមានសន្ទនាតាមទូរស័ព្ទជាមួយបេសកជនពិសេសពាណិជ្ជកម្មចិននៅសប្តាហ៍ក្រោយ។បន្ទាប់មកមន្ត្រីជាន់ខ្ពស់នឹងជួបជុំគ្នានៅសាន់ត្យាហ្គោឈីលីនៅក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ។
អាមេរិកប្រកាសនឹងដាក់ពន្ធបន្ថែមប្រសិនបើខ្លួនមិនសំរេចបានកិច្ចព្រមព្រៀងជាមួយចិន - ảnh 1 រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin នាថ្ងៃទី១៤ខែតុលាបានប្រកាសថាទីក្រុងវ៉ាស៊ីនតោននឹងដាក់ពន្ធបន្ថែមលើទំនិញនាំចូលរបស់ចិននៅថ្ងៃទី១៥ខែធ្នូប្រសិនបើភាគីទាំងពីរមិនបានសំរេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅពេលនោះទេ ទោះជាយ៉ាងណាលោក Mnuchin នៅតែសង្កត់ធ្ងន់លើការរំពឹងទុកអំពីជោគជ័យនៃកិច្ចព្រមព្រៀង។រដ្ឋមន្រ្តីMnuchinបានបន្ថែមថាមន្រ្តីអាមេរិកនិងចិននឹងធ្វើការបណ្ដាសន្ទនាតាមទូរស័ព្ទនៅសប្តាហ៍នេះនិងសប្តាហ៍ក្រោយដើម្បីខិតខំសុក្រិត្យ“ដំណាក់កាលទី១”នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន។ យោងតាមលោក Mnuchin មន្រ្តីថ្នា់អនុប្រធាននឹងរៀបចំបណ្ដាពិភាក្សាតាមទូរស័ព្ទនៅសប្តាហ៍នេះខណៈពេលដែលលោកនិងអ្នកតំណាងពាណិជ្ជកម្មអាមេរិកនឹងមានសន្ទនាតាមទូរស័ព្ទជាមួយបេសកជនពិសេសពាណិជ្ជកម្មចិននៅសប្តាហ៍ក្រោយ។បន្ទាប់មកមន្ត្រីជាន់ខ្ពស់នឹងជួបជុំគ្នានៅសាន់ត្យាហ្គោឈីលីនៅក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ។

ប្រតិកម្មទៅវិញ

ផ្សេងៗ