អាមេរិកប្រកាសបញ្ជីមុខទំនិញចិន​ដែលត្រូវបានលើកលែងពន្ធ ១០%

(VOVWORLD) -  នាថ្ងៃទី ១៦ ខែសីហា ខុទ្ទកាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសបញ្ជីមុខទំនិញដែលត្រូវបានដកចេញពីផែនការយកពន្ធ ១០% ចំពោះ ទំនិញនាំចូលពីប្រទេសចិនដោយមានទឹកប្រាក់ចំនួន ៣០០ ពាន់លានដុល្លារ ។
អាមេរិកប្រកាសបញ្ជីមុខទំនិញចិន​ដែលត្រូវបានលើកលែងពន្ធ ១០% - ảnh 1 កំពង់ផែ Long Beach សហរដ្ឋអាមេរិក (រូបថត៖ TTXVN)

យោងតាមទិន្នន័យរបស់នាយកដ្ឋានជំរឿនប្រជាជនអាមេរិកបានឲ្យដឹងថាបញ្ជីថ្មីនេះរួមមានទំនិញនាំចូលចំនួន ៤៤ មុខដែលមានទឹកប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក។ បញ្ជីនេះក៏រួមបញ្ចូលទាំងម៉ូដឹម (modem) និងរ៉ោត      ទ័រដែលផលិតនៅប្រទេសចិន ដែលធ្លាប់បានស្ថិតនៅក្នុងបញ្ជីទំនិញដោយមានទឹកប្រាក់ ២០០ ពាន់លានដុល្លារអាមេរិកដែលត្រូវបានយកពន្ធ ២៥% កាលពី     មុននោះផងដែរ។ គួរបញ្ជាក់ថាវិស័យធ្វើអាជីវកម្មលក់រាយគ្រឿងសង្ហារឹមរបស់សហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន ១១៤ ពាន់លានដុល្លារអាមេរិកគឺជាវិស័យមួយក្នុងចំណោមវិស័យដែលរងការផលប៉ះពាល់យ៉ាងខ្លាំងបំផុតដោយសារវិធានការយកពន្ធរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផងដែរ៕ អាមេរិកបានតម្លើងពន្ធដល់ ២៥% លើការនាំចូលមុខទំនិញនេះកាលពីខែឧសភាកន្លងទៅ ហេតុនេះហើយប្រការនេះបានបណ្តាលឱ្យតម្លៃឡើងថ្លៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ