អាមេរិកប្រកាសមិនភ័យខ្លាចសង្គ្រាមពាណិជ្ជកម្មជាមួយចិន

(VOVWORLD) -ប្រធានាធិបតី លោក Donald Trump នឹងដាក់ប្រព័ន្ធយកពន្ធលើវិស័យមួយចំនួនរបស់ចិន ដែលអាមេរិកចាត់ទុកថាបានចម្លងបច្ចេកវិទ្យារបស់អាមេរិក លុះត្រាតែទទួលបានការព្រមព្រៀងមួយជាមួយប៉េកាំង។
អាមេរិកប្រកាសមិនភ័យខ្លាចសង្គ្រាមពាណិជ្ជកម្មជាមួយចិន  - ảnh 1 អាមេរិកប្រកាសមិនភ័យខ្លាចសង្គ្រាមពាណិជ្ជកម្មជាមួយចិន 

នាថ្ងៃទី ២៥ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steve Mnuchin បានប្រកាសថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្មានគំនិតដកផែនការដាក់ប្រព័ន្ធយកពន្ធរដ្ឋករ ដោយមានតម្លៃជាប្រាក់ ៦០ ពាន់លានដុល្លារអាមេរិកចំពោះមុខទំនិញនាំចូលពីចិនទេ ហើយមិនភ័យខ្លាចសង្គ្រាមពាណិជ្ជកម្មជាមួយចិន ទោះជាមានការគំរាមកំហែងតបតវិញរបស់ប៉េកាំងក៏ដោយ។

លោក Steve Mnuchin បានអះអាងថា៖ ប្រធានាធិបតី លោក Donald Trump នឹងដាក់ប្រព័ន្ធយកពន្ធលើវិស័យមួយចំនួនរបស់ចិន ដែលអាមេរិកចាត់ទុកថាបានចម្លងបច្ចេកវិទ្យារបស់អាមេរិក លុះត្រាតែទទួលបានការព្រមព្រៀងមួយជាមួយប៉េកាំង។ យោងតាមលោក Steve Mnuchin បានឲ្យដឹងថា៖ ខឿនសេដ្ឋកិច្ចអាមេរិកនឹងទទួលផលប្រយោជន៍ក្នុងរយៈពេលយូអង្វែង ពីផែនការយកពន្ធលើមុខទំនិញរបស់ចិន។ អាមេរិកកំពុងពន្លឿនការអនុវត្តន៍ផែនការនេះ ហើលមិនភ័យខ្លាចសង្គ្រាមពាណិជ្ជកម្មឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោក Steve Mnuchin ក៏បានសម្ដែងក្ដីសង្ឃឹមថា៖ ភាគីទាំងពីរអាចទទួលបានការព្រមព្រៀងមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ