អាមេរិកប្រកាសយកពន្ធគយលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមពី EU កាណាដានិងម៉ិកស៊ិក

(VOVWORLD) -អធិការបតីអាល្លឺម៉ង់ លោកស្រី  Angela Merkel បានអះអាងថា៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងតបតវិញយ៉ាងម៉ឺងម៉ាត់ និងឯកភាព ចំពោះការយកពន្ធគយលើការនាំចូលចំពោះដែកថែប និងអាលុយមីញូមពីក្រុមហ៊ុនផលិតនៅអឺរ៉ុប។

នាថ្ងៃទី ៣១ ឧសភា អាមេរិកប្រកាសយកពន្ធគយលើការនាំចូលមុខទំនិញ ដែកថែបនិងអាលុយមីញ៉ូមពីសហភាពអ៊ឺរ៉ុបកាណាដានិងម៉ិកស៊ិក ដោយបញ្ឈប់ការលើកលែងពន្ធក្នុងរយៈពេល ២ ខែ (ដំណាច់ថ្ងៃទី ៣១ ឧសភា) ចំពោះមុខទំនិញទាំងនេះ។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកភ្លាមមួយរំពេចថា៖សេចក្ដីសម្រេចចិត្តរបស់ វ៉ាស៊ីនតោននេះអាចបញ្ឆេះសង្គ្រាមពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្តជួរមុខរបស់អាមេរិកនៅអឺរ៉ុប។

អាមេរិកប្រកាសយកពន្ធគយលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមពី EU កាណាដានិងម៉ិកស៊ិក - ảnh 1 រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានអះអាងថា៖ផែនការយកពន្ធគយចំនួន 25% លើការនាំចូលមុខទំនិញដែកថែប និង 10% ចំពោះ អាលុយមីញ៉ូម ពី EU កាណាដានិងម៉ិកស៊ិកនឹងមានសុពលភាព ចាប់ពីម៉ោង ៤ GMT នាថ្ងៃទី ១ មិថុនា។ លោក Wilbur Ross បានឲ្យដឹងថា៖ យើងខ្ញុំទន្ទឹងរង់ចាំបន្តកិច្ចចរចាជាមួយកាណាដា មិកស៊ិក និង EU ដោយសារ មានបញ្ហាជាច្រើនត្រូវដោះស្រាយ" ។

ប្រតិកម្មចំពោះបញ្ហានេះ អធិការបតីអាល្លឺម៉ង់ លោកស្រី  Angela Merkel បានអះអាងថា៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងតបតវិញយ៉ាងម៉ឺងម៉ាត់ និងឯកភាព ចំពោះការយកពន្ធគយលើការនាំចូលចំពោះដែកថែប និងអាលុយមីញូមពីក្រុមហ៊ុនផលិតនៅអឺរ៉ុប។

នាថ្ងៃទី ៣១ ឧសភា ដដែល បន្ទាប់ពីអាមេរិកប្រកាសយកពន្ធគយលើការនាំចូលមុខទំនិញ ដែកថែបនិងអាលុយមីញ៉ូមពីសហភាពអ៊ឺរ៉ុបកាណាដា និងម៉ិកស៊ិកនោះ ប្រធាន គណៈកម្មការអឺរ៉ុប (EC) លោក Jean - Claude Juncker បានប្រកាសថា៖ សេចក្ដីសម្រេចចិត្តពោលខាងលើរបស់ក្រុងវ៉ាស៊ីនតោនគឺមិនអាចទទួលយកបានឡើយ ហើយសហភាពអឺរ៉ុបនឹងដាក់វិធានការតបតវិញ។

នាថ្ងៃដដែល សមាជិក មួយរូបទទួលបន្ទុកពាណិជ្ជកម្ម របស់ EU លោកស្រី Malmstrom បានឲ្យដឹងថា៖ EU បានដាក់ឲ្យដំណើរការយន្តការដោះស្រាយជំលោះនៅ WTO។ លោកស្រីបានអះអាងថា៖រាល់វិធានការតបតវិញរបស់ EU នឹងសមស្របនឹងបទបញ្ញត្តិរបស់ WTO។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត កាណាដានាថ្ងៃទី ៣១ ឧសភាបានប្រកាសវិធានការតបតវិញចំពោះអាមេរិកនូវសេចក្ដីសម្រេចចិត្តពោលខាងលើរបស់អាមេរិក។

វិមាន Elysees នាថ្ងៃទី ៣១ ឧសភា បានឲ្យដឹងថា៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរិះគន់លើសេចក្ដីសម្រេចចិត្តពោលខាងលើរបស់អាមេរិក គឺ"ខុសច្បាប់ និងខុសឆ្គង" ព្រមទាំងព្រមានថា៖ EU នឹងតបតវិញ យ៉ាងខ្លាំងក្លា និងសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ