អាមេរិកប្រគល់នាវាយាមល្បាតចំនួន៦គ្រឿងសំរាប់ប៉ូលីសសមុទ្រវៀតណាម

(VOVWORLD) -នាថ្ងៃទី២២ឧសភា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius បានប្រគល់នាវាយាមល្បាត Metal Shark 45-foot ចំនួន៦គ្រឿង(ស្មើនឹង១៤ម៉ែត្រ) សំរាប់ប៉ូលីសសមុទ្រវៀតណាម នៅខេត្ត Quang Nam
អាមេរិកប្រគល់នាវាយាមល្បាតចំនួន៦គ្រឿងសំរាប់ប៉ូលីសសមុទ្រវៀតណាម - ảnh 1អាមេរិកប្រគល់នាវាយាមល្បាតចំនួន៦គ្រឿងសំរាប់ប៉ូលីសសមុទ្រវៀតណាម 

(VOV)_នាថ្ងៃទី២២ឧសភា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius បានប្រគល់នាវាយាមល្បាត Metal Shark 45-foot ចំនួន៦គ្រឿង(ស្មើនឹង១៤ម៉ែត្រ) សំរាប់ប៉ូលីសសមុទ្រវៀតណាម នៅខេត្ត Quang Nam។ នេះជាជំហានសំខាន់ ក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងអាមេរិកនិងវៀតណាម។ ការប្រគល់នាវានេះបានបង្ហាញនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅក្នុងវិស័យអនុវត្តច្បាប់សមុទ្រ សកម្មភាពស្វែងរក និងជួយសង្គ្រោះនៅលើសមុទ្រ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌លើសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ បន្ទាប់ពីពិធីប្រគល់នេះ ប៉ូលីសសមុទ្រវៀតណាមនឹងចាប់ផ្តើមការងារបណ្ដុះបណ្ដាល និងដាក់អោយដំណើការជាផ្លូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ