អាមេរិកប្រឆាំងជំទាស់ការតបតវិញការទូតរបស់រុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ២៨ កក្កដា ក្រសួងការបរទេសអាមេរិកបានឡើងសម្លេងប្រឆាំង ជំទាស់បណ្ដាវិធានការដែលរុស្ស៊ីនាំចេញដើម្បីឆ្លើយតបតវិញការដែលអាមេរិកអនុវត្ត បទដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសនេះ ក្នុងនោះ មានការស្នើឲ្យអាមេរិកកាត់បន្ថយ ចំនួនបុគ្គលិកការទូតប្រចាំនៅរុស្ស៊ី។
អាមេរិកប្រឆាំងជំទាស់ការតបតវិញការទូតរបស់រុស្ស៊ី  - ảnh 1 អាមេរិកប្រឆាំងជំទាស់ការតបតវិញការទូតរបស់រុស្ស៊ី 

(VOVworld) – នាថ្ងៃទី ២៨ កក្កដា ក្រសួងការបរទេសអាមេរិកបានឡើងសម្លេងប្រឆាំង ជំទាស់បណ្ដាវិធានការដែលរុស្ស៊ីនាំចេញដើម្បីឆ្លើយតបតវិញការដែលអាមេរិកអនុវត្ត បទដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសនេះ ក្នុងនោះ មានការស្នើឲ្យអាមេរិកកាត់បន្ថយ ចំនួនបុគ្គលិកការទូតប្រចាំនៅរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថា៖ វ៉ាស៊ីនតោនសម្តែងការអស់សង្ឃឹមហើយ ប្រឆាំងជំទាស់កាយវិការរបស់រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានចរចារតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov រីឯ ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅម៉ូស្គូ លោក John Tefft បានមានជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergei Ryabkov។ ប៉ុន្តែ ខ្លឹមសារនៃបណ្ដាការពិភាក្សាពោលខាងលើមិន ទាន់ត្រូវបានប្រកាសនៅឡើយទេ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានអះអាងថា៖ ការឡើងជណ្តើរភាពតានតឹងនឹងមិនជួយឲ្យប្រក្រតីភាពទំនាក់ទំនងរុស្ស៊ី-អាមេរិកទេព្រមទាំងឲ្យដឹងថែមទៀតថា៖ ភាគីទាំងពីរបន្តធ្វើការដើម្បីដោះស្រាយបញ្ហាមួយចំនួនសំដៅកែលំអទំនាក់ទំនងទ្វេភាគី។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតអាល្លឺម៉ង់បានប្រឆាំងជំទាស់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើរុស្ស៊ីរួមជាមួយបណ្ដាក្រុមហ៊ុនអឺរ៉ុបផងដែរ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Gabriel បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដាក់សម្ពាធខាងសេដ្ឋកិ

ចច្ចចំពោះ រុស្ស៊ីដែលទាក់ទិនដល់ជំលោះនៅអ៊ុយក្រែន ប៉ុន្តែ អះអាងថា៖ គោល

នយោបាយដាក់ទណ្ឌកម្មគឺជាមធ្យោបាយមិនសមស្របទេដើម្បីទទួលបានផលប្រយោជន៍ក្នុងការនាំ ចេញជាតិនិងលើវិស័យថាមពលក្នុងប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ