អាមេរិកប្រឆាំងជំទាស់ខ្សែ ៩ កំណាត់របស់ចិននៅសមុទ្រខាងកើត

អាមេរិកប្រឆាំងជំទាស់ខ្សែ ៩ កំណាត់របស់ចិននៅសមុទ្រខាងកើត - ảnh 1
អាមេរិកប្រឆាំងជំទាស់ខ្សែ ៩ កំណាត់របស់ចិននៅសមុទ្រខាងកើត (Image: VOV)


(VOVworld) – ក្រសួងការបរទេសអាមេរិកទើបនឹងប្រកាសរបាយការណ៍មួយក្នុង
នោះ ប្រទេសនេះបានប្រឆាំងជំទាស់របស់ដែលហៅថា៖ ខ្សែ ៩ កំណត់ ឬ ហៅថា៖
“ខ្សែអណ្តាត់គោ” នៅសមុទ្រខាងកើតដែលចិនបាននាំចេញដោយឯតោភាគី។របាយការណ៍ពោលខាងលើបានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០០៩ ចិនបានជូនសារលិខិត
ដល់អគ្គលេខាធិការ អ.ស.ប.  ក្នុងនោះ ភ្ជាប់ផែនទីមានខ្សែ ៩ កំណាត់រួមមាន៖
ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមនិងឆ្នេរថ្មបប្រះទឹក Scaborough។  របាយការណ៍បានសង្កត់ធ្ងន់ថា៖ ចិនមិនទាន់ធ្វើឲ្យច្បាស់លាស់ការទាមទាខាង
សមុទ្រដែលទាក់ទិនដល់ខ្សែ ៩ កំណាត់ឲ្យសមស្របតាមច្បាប់អន្តរជាតិទេ។ បណ្ដាច្បាប់សេចក្តីថ្លែងការណ៍និងអំពើជាផ្លូវការរបស់ចិនគឺដើរបញ្ច្រាសគ្នាជាមួយ
ភស្តុតាងជាក់ស្តែង។ ក្រសួងការបរទេសអាមេរិកបានលើកច្បាស់ថា៖ ខ្សែ ៩ កំណាត់បង្ហាញបណ្ដាកោះនិងប្រជុំកោះដែលចិនទាមទាអំពីអធិបតេយ្យភាពត្រូវ
សមស្រប់នឹងការកំណត់នៃ UNCLOS ស្តីពីតំបន់ដែនសមុទ្រតំបន់សេដ្ឋកិច្ចផ្តាច់
មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រដែលត្រូវបានកំណត់ដោយផ្អែកលើឆ្នេសមុទ្រ
និងរចនាសម្ព័ន្ធភូមិសាស្ដ្រតាមនិយមន័យត្រឹមត្រូវស្តីពី “កោះ” តាមមាត្រា ១២១
នៃ UNCLOS។ ប្រសិនបើខ្សែ ៩ កំណាត់នេះបង្ហាញតំបន់ដែលចិនទាមទាអំពី
“តំបន់ដែនសមុទ្រ ប្រវត្តិសាស្ត្រ” ឬ “សិទ្ធិប្រវត្តិសាស្ត្រ” របស់ខ្លួន នោះគឺការទាម
ទានេះមិនស្ថិតក្នុងមាត្រា “សំណូមពរប្រវត្តិសាស្ត្រ” ដែលត្រូវបានកំណត់ក្នុងមា
ត្រាលេខ ១០ និង លេខ ១៥ របស់ UNCLOS ទេ។

តាមក្រសួងការបរទេសអាមេរិកថា៖ សមុទ្រខាងកើតគឺតំបន់សមុទ្រដ៏ធំ។ ក្នុងនោះ ប្រទេសជាច្រើននៅទីនេះទទួលបានសិទ្ធិមានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់
រាបបាតសមុទ្រតាមច្បាប់សមុទ្រ។ ច្បាប់សមុទ្រមិនអនុញ្ញាត្តិឲ្យប្រទេសមួយទាម
ទាអំពី សមុទ្រដោយឈរលើកត្តាប្រវត្តិសាស្ត្រ។ ចិនមិនឆ្លើយតបនឹងបណ្ដាលក្ខ័ណ្ឌ
កិត្តិយុត្តិ ចំពោះការទាមទាអំពី “តំបន់សមុទ្រប្រវត្តិសាស្ត្រ” រួមមាន ការអនុវត្ត
អធិបតេយ្យភាពដ៍ ច្បាស់លាស់និងប្រកបដោយប្រសិទ្ធភាពនៅសមុទ្រខាងកើតទេ ហើយប្រទេសនានា មិនទទួលស្គាល់ប្រការនេះដែរ។ របាយការណ៍បានសន្និដ្ឋានថា៖ ដោយមូលហេតុពោលខាងលើ ការទាមទារបស់ចិននាបច្ចុប្បន្នស្តីពីខ្សែ ៩ កំណាត់គឺ
មិនសមស្របនឹង ច្បាប់សមុទ្រអន្តរជាតិ។ របាយការណ៍របស់ក្រសួងការបរទេស
អាមេរិកត្រូវបាន នាំចេញ មុនកាលកំណត់ដែលតុលាការកណ្ដាលអន្តរជាតិបាន
ស្នើរឲ្យចិនត្រូវនាំចេញឯកសារអំពីការប្តឹងតវ៉ារបស់ហ្វីលីពីនចំពោះកាទាមទាខុស
ឆ្គងរបស់ចិននៅសមុទ្រ ខាងកើត។នាថ្ងៃទី ៧ ធ្នូ ចិនបានប្រកាសមិនចូលរួម
ការប្តឹងតវ៉ាពោលខាងលើឡើយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ